ថៃ ៖ រដ្ឋាភិបាលថៃ កាលពីថ្ងៃអាទិត្យ ទី២៨ ខែមេសា បានប្រកាសថា រដ្ឋមន្ត្រីការបរទេស លោក Parnpree Bahiddha-Nukara បានលាលែងពីតំណែង បន្ទាប់ពីរបូតតំណែងឧបនាយករដ្ឋមន្ត្រីនៅក្នុងការរុះរើគណៈរដ្ឋមន្ត្រី ។នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Wacharonke បានលើកឡោះងថា លោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៉ីន បានទទួលយកលិខិតសុំលាលែងពីតំណែងរបស់ លោក Parnpree ហើយ។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា «ការលាលែងពីតំណែងរបស់ លោក Parnpree នឹងមិនប៉ះពាល់ដល់ការងាររបស់រដ្ឋាភិបាលក្នុងកិច្ចការ ការបរទេសទេ ព្រោះលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃក្រសួងការបរទេស និងមន្ត្រីនានាអាចធ្វើការជំនួសបាន»។


នៅក្នុងលិខិតលាលែងពីតំណែង លោក Parnpree បាននិយាយថាលោកផ្ទាល់ជឿជាក់ថា រូបលោកមិនមែនត្រូវបានដកតំណែងឧបនាយករដ្ឋមន្ត្រី ដោយសារតែការធ្វើការមិនបានល្អនោះទេ តែផ្ទុយទៅវិញលោកបានធ្វើការបានយ៉ាងល្អ និងបានជួយស្ដារមុខមាត់ ថៃនៅលើឆាកអន្តរជាតិទៀតផង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ