បាងកក៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសថៃព្រមានថា រដ្ឋាភិបាលត្រូវតែធ្វើបន្ថែមទៀត ដើម្បីដោះស្រាយការបំពុលបរិយាកាស ខណៈដែលមនុស្សជាង ១០ លាននាក់ក្នុងប្រទេសនេះ តម្រូវឱ្យមានការព្យាបាល សម្រាប់បញ្ហាសុខភាព ដែលទាក់ទងនឹងការបំពុលនៅឆ្នាំ ២០២៣។នេះបើតាមយោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។

បានឱ្យដឹងថា យោងតាមក្រុមប្រឹក្សា អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម, ទីក្រុងនានាតែងតែជាប់ចំណាត់ថ្នាក់ដ៏អាក្រក់បំផុត ក្នុងពិភពលោក ដែលបរិយាកាសមាន ភាគល្អិត PM 2.5 ក្នុងកំឡុងខែដើមឆ្នាំ ដោយសារកសិករដុតគល់ជញ្ជ្រាំង និងផ្សែងហុយ។


ក្រុមប្រឹក្សានេះ បានសង្កត់ធ្ងន់ថា អាជ្ញាធរមូលដ្ឋាន គួរតែដាក់អាទិភាពលើការដោះស្រាយ ផលប៉ះពាល់របស់កម្រិត ភាគល្អិត PM2.5 មកលើសុខភាពសាធារណៈ ។ ទិន្នន័យពីក្រសួង សុខាភិបាលថៃ បង្ហាញថា ក្នុងឆ្នាំ ២០២៣ ប្រជាជនរហូតដល់ ១០,៥ លាននាក់ក្នុងប្រទេសបាន ទទួលរងនូវជំងឺ ដែលទាក់ទងនឹងការ បំពុលបរិយាកាស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ