បាងកក៖ សីតុណ្ហភាពក្នុងប្រទេសថៃត្រូវបានអ្នកឧតុនិយមព្យាករណ៍ថានឹងកើនឡើងដល់ ៤៣ ទៅ ៤៤,៥ អង្សាសេក្នុងខែនេះ ប៉ុន្តែនឹងមានការធូរស្រាលម្ដងម្កាល ដោយសារព្យុះរដូវក្ដៅ។

នាយកដ្ឋានឧតុនិយមបានព្យាករណ៍ថា នៅតំបន់ភាគឦសាន និងភាគខាងកើតនៃប្រទេសថៃ នឹងមានអាកាសធាតុក្ដៅខ្លាំង ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ដែលបណ្តាលមកពីតំបន់សម្ពាធខ្យល់ទាប និងភ្លៀងធ្លាក់ទាប។ សីតុណ្ហភាពខ្ពស់អាចឡើងដល់៤១ទៅ ៤៣អង្សាសេ។ ហើយចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី១០ខែមេសាព្យុះរដូវក្ដៅ រួមទាំងព្យុះភ្លៀងអាចកើតមានឡើង ដោយសារអាកាសធាតុត្រជាក់នៅភាគលើនៃប្រទេសវៀតណាម។


នាយកដ្ឋាននេះបន្តថា ព្យុះផ្គររន្ទះអាចកើតឡើងនៅភាគខាងត្បូង ប៉ុន្តែជាទូទៅអាកាសធាតុនឹងមានភាពអំណោយផលសម្រាប់ភ្ញៀវទេសចរ។ ពេញមួយខែនេះនាយកដ្ឋានឧតុនិយមរំពឹងថា សីតុណ្ហភាពជាមធ្យមត្រូវបានគេរំពឹងថានឹងខ្ពស់ជាងធម្មតាប្រហែល ៣០ភាគរយ ជាមួយនឹងសីតុណ្ហភាពខ្ពស់បំផុតកើនឡើងដល់ ៤៣ ទៅ ៤៤,៥អស្សាសេ នៅភាគខាងជើង ឦសាន និងខ្ពង់រាបកណ្តាល និងខាងកើត។ យ៉ាងណា ព្យុះរដូវក្ដៅអាចនឹងមានសីតុណ្ហភាពត្រជាក់នៅចំណុចខ្លះ ដោយសារខ្យល់បក់ពីទិសខាងត្បូង និងភាគអាគ្នេយ៍៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ