បាងកក៖ ប្រទេសថៃ បានយល់ព្រមប្រគល់វត្ថុបុរាណចំនួន២០ទៀត មកឲ្យកម្ពុជាវិញហើយ ដោយតាមសេចក្តីរាយការណ៍ វត្ថុបុរាណទាំងនោះ គឺស្ថិតក្នុងចំណោមវត្ថុបុរាណចំនួន៤៣ ដែលរត់ពន្ធពីសិង្ហបុរី ចូលប្រទេសថៃ កាលពីឆ្នាំ២០០០។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Thai PBS នៅថ្ងៃព្រហស្បតិ៍ទី២៣ខែឧសភា។
អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោកស្រី Radklao Inthawong Suwankiri លើកឡើងថា គណៈរដ្ឋមន្ត្រី បានឯកភាពសំណើរបស់នាយកដ្ឋានវិចិត្រសិល្បៈ ប្រគល់វត្ថុបុរាណមកឲ្យកម្ពុជាវិញ ស្របតាមកិច្ចព្រមព្រៀងទ្វេភាគី កម្ពុជា-ថៃ។
សូមបញ្ជាក់ថា អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោកស្រី Radklao Inthawong Suwankiri បានឱ្យដឹងបន្ថែមថា តាមពិតទៅមានវត្ថុបុរាណកម្ពុជាដល់ទៅ ៤៣ឯណោះដែលអាជ្ញាធរថៃ រឹបអូសបានពីអ្នករត់ពន្ធ ហើយក្រោយពេលនាយកដ្ឋានវិចិត្រសិល្បៈ ពិនិត្យជាក់លាក់ពីប្រភពដើម ក្នុងឆ្នាំ២០០៨និង២០១៥ ថៃ ក៏បានប្រគល់ឲ្យកម្ពុជានូវវត្ថុបុរាណចំនួន២៣រួចទៅហើយដែរ ទើបមកដល់ឆ្នាំ២០២៤នេះ ថៃ បានឯកភាពប្រគល់ចំនួន ២០ទៀត៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង