បាងកក៖ នាយករដ្ឋមន្ត្រីស្រីថា ថាវីស៊ីន និងភរិយាមានទ្រព្យសម្បត្តិសរុបចំនួន ១,០២ ពាន់លានបាត នេះបើយោងតាមការប្រកាសទ្រព្យសកម្ម និងបំណុលចុងក្រោយរបស់ពួកគេ។នេះបើតមាការចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤។
សេចក្តីប្រកាសដែលបានធ្វើកាលពីថ្ងៃចន្ទដល់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយបានបង្ហាញថាលោកស្រីមានទ្រព្យសម្បត្តិ ចំនួន ១,០២ពាន់លានបាតឬស្មើនឹងជិត៣០លានដុល្លារអាម៉េរិក រួមទាំងទ្រព្យសម្បត្តិ ៣១៤លានបាត និង ១៣១,០៥ លានបាតជាត្បូងនិងគ្រឿងអលង្ការ។
ណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ ហៅកាត់ថា NACC បានឱ្យដឹងថា លោក សេដ្ឋា តម្រូវឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលទាំងអស់ នៅពេលចូលកាន់តំណែងជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៅថ្ងៃទី៥ខែកញ្ញា។
លោក សេដ្ឋា មានទ្រព្យសម្បត្តិសរុបចំនួន ៦៥៩,៣៩លានបាត ខណៈភរិយារបស់លោក ពោលគឺលោកស្រីវេជ្ជបណ្ឌិត Pakpilai មាន ៣៦១,០៨លានបាត។ អ្នកទាំងពីរក៏មានទឹកប្រាក់នៅក្នុងធនាគារចំនួន ៩,៧៣លានបាតផងដែរ។
លើសពីនេះ ប្ដីប្រពន្ធមួយគូរនេះមានសាច់ប្រាក់ចំនួន ២,៨លានបាត ក្នុងនោះ ១១៦,០១លានបាតនៅក្នុងគណនីបញ្ញើចំនួន៨៥ ទឹកប្រាក់៥៣,៦៥លានបាតនៅក្នុងការវិនិយោគ និងមានដីតម្លៃ ១៥៨,៤លានបាតនៅក្នុងសង្កាត់ Phra Khanong នៃរាជធានីបាងកក។ ពួកគេក៏បានប្រកាសថាមានខុនដូដែលមានតម្លៃ ១៥៦,៤២លានបាតនៅក្នុងស្រុកហួរហ៊ីន នៃខេត្ត Prachuap Khiri Khan និងផ្ទះបីជាន់នៅសង្កាត់ Klong Toey នៃរាជធានីបាងកក៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង