អគ្គនាយកដ្ឋានពន្ធនាគារ កំពុងស៊ើបករណីជនជាតិចិនផឹកស៊ីរាំច្រៀង ដោយអះអាងថា នៅមណ្ឌលអប់រំកែប្រែទី១
1 ខែ មុន
ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ មានករណីបង្ហោះ និងចែកចាយវីដេអូឃ្លីបពីសកម្មភាពផឹកស៊ី និងរាំលេង របស់ជនជាប់ឃុំជាជនជាតិចិន និងខ្មែរមួយចំនួនដោយអះអាងថាកើតឡើងនៅមណ្ឌលអប់រំកែប្រែទី១។
តាមសេចក្ដីបញ្ជាក់របស់អគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីធានាបាននូវសុក្រិតភាព តម្លាភាព ស្របតាមច្បាប់ស្តីពីពន្ធនាគារ បទបញ្ជាផ្ទៃក្នុង និងនីតិវិធីពន្ធនាគារ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចាត់មន្ត្រីជំនាញចុះធ្វើអធិការកិច្ចស្រាវជ្រាវពី ឫសគល់នៃហេតុការណ៍ខាងលើ ព្រមទាំងអ្នកពាក់ព័ន្ធ ទាំងជនជាប់ឃុំ និងមន្ត្រីពន្ធនាគារ នៅមណ្ឌល អប់រំកែប្រែទី១ កាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤ និងបន្តការងារនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ។
អគ្គនាយកដ្ឋានពន្ធនាគារ និងធ្វើការបំភ្លឺជាសាធារណៈនូវលទ្ធផលស្តីពីការធ្វើអធិការកិច្ច និងស្រាវ ជ្រាវរបស់ក្រុមការងារជំនាញក្រោយកិច្ចការនេះត្រូវបានបិទបញ្ចប់ដោយជោគជ័យ៕