អាមេរិក៖ មីស៊ីលរបស់អ៉ីស្រាអែល បានវាយប្រហារលើគោលដៅមួយស្ថិតនៅក្នុងទឹកដីអ៉ីរ៉ង់កាលពីយប់ ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ ទី១៩ ខែមេសានេះ បន្ទាប់ពីអ៉ីស្រាអែលព្រមានថានឹងសងសឹកចំពោះការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់អ៉ីរ៉ង់កាលពី សប្ដាហ៍មុន។ នេះបើតាមដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNNនៅថ្ងៃទី ១៩ខែមេសា ឆ្នាំ២០២៤។

ក្នុងនោះដែរ ប្រភពព័ត៌មានដដែលបានឱ្យដឹងថា ស្នូរផ្ទុះមួយបានកើតឡើងនៅឯអាកាសយានដ្ឋានមួយក្នុងទីក្រុង Isafahan តែមិនទាន់ដឹងពី មូលហេតុនៅឡើយ ជើងហោះហើរជាច្រើនត្រូវបង្វែរទិសដៅហោះហើរចេញពីដែនអាកាសអ៉ីរ៉ង់។


គួររំលឹកថា អ៊ីរ៉ង បានបាញ់មីស៊ីល និងដ្រូនជាង៣០០គ្រាប់ និងគ្រឿងលើអ៉ីស្រាអែល ជាការសងសឹកទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើ ស្ថានកុងស៊ុលអ៉ីរ៉ង់ក្នុងទីក្រុងដាម៉ាស ប្រទេសស៊ីរី ដោយសម្លាប់មនុស្ស៧នាក់ ក្នុងនោះមានឧត្តមសេនីយ៍អ៉ីរ៉ង់២នាក់។ ការវាយប្រហារនេះមិនបានបង្កការខូចខាត ធ្ងន់នោះទេ ហើយមីស៊ីល និងដ្រូនភាគច្រើនរបស់អ៉ីរ៉ង់ត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងអ៉ីស្រាអែលដោយមានការជួយពីសហរដ្ឋអាមេរិក និងដៃគូក្នុងតំបន់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ