នាយករដ្ឋមន្ត្រីថៃ៖ ពលករថៃ៣នាក់ផ្សេងទៀត ត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំង ក្នុងអំឡុងពេលការវាយប្រហាររបស់ក្រុមហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល
ថៃ៖ លោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃទី ៣០ តុលានេះ គូសបញ្ចាក់ថាពលករថៃ ៣នា ក់ផ្សេងទៀតត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំង ក្នុងអំឡុងពេលការវាយប្រហាររបស់ក្រុមហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBangkok Postនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣។
ស្ថានភាពនៅអ៊ីស្រាអែលកាន់តែកើនឡើងអាក្រក់ទៅៗ ដោយសារការវាយលុករបស់ក្រុមហាម៉ាសលើទឹកដីអ៊ីស្រាអែលហើយការជម្លៀសប្រជាជនចេញពីតំបន់នេះកាន់តែលំបាក។
នាយករដ្ឋមន្ត្រីថៃរូបនេះសង្គត់ធ្ងន់ថាមន្រ្តីថៃកំពុងចូលរួមក្នុងការចរចាជាមួយក្រុមហាម៉ាស់ដើម្បីដោះលែងចំណាប់ខ្មាំងដែលជាជនជាតិថៃ ដែលក្រុមហាម៉ាសបានចាប់ខ្លួន។ លោក ស្រេតថា បានបញ្ជាក់ថា ប្រជាជនថៃមិនមែនជាគោលដៅរបស់ក្រុមណាមួយក្នុងការចាប់ខ្លួនធ្វើជាចំណាប់ខ្មាំងនៅសង្រ្គាមនោះទេ។ លោក ស្រេតថា ថាវីស៊ីន ក៏បានព្យាយាមអំពាវនាវ ដល់ពលករថៃឲ្យវិលត្រឡប់មកប្រទេសខ្លួនវិញឲ្យបានលឿន ព្រោះក្នុងស្ថានភាពនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសកំពុងតែយ៉ាប់យឺនទៅៗជាខ្លាំង៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង