អារ៉ាប៊ីសាអូឌីត៖ការបាញ់ប្រហារនៅខាងក្រៅស្ថានកុងស៊ុលសហរដ្ឋអាមេរិកក្នុងទីក្រុងកំពង់ផែ Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត បានបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ គឺឆ្មាំសន្តិសុខជនជាតិនេប៉ាល់ម្នាក់ និងខ្មាន់កាំភ្លើងម្នាក់ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។

មន្ត្រីនៅសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតបានអះអាងពីឧប្បត្តិហេតុនេះកាលពីថ្ងៃពុធ ខណៈដែលការស៊ើបអង្កេតបន្តទៅលើការវាយប្រហារនេះកំពុងដំណើរការ អ្នកនាំពាក្យប៉ូលិសតំបន់ Mecca បាននិយាយថា៖ «មនុស្សម្នាក់នៅក្នុងរថយន្តបានឈប់ក្បែរអគារកុងស៊ុលអាមេរិកក្នុងរដ្ឋ Jeddah ហើយបានចេញពីរថយន្ត ដោយកាន់អាវុធក្នុងដៃ»។


ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត (SPA) ដែលជាសារព័ត៌មានរដ្ឋបានរាយការណ៍ពីការស្លាប់របស់ឆ្មាំសន្តិសុខ ដែលជាផ្នែកនៃសន្តិសុខឯកជនរបស់ស្ថានកុងស៊ុល។ក្រសួងការបរទេសអាមេរិកបាននិយាយបន្ទាប់ពីនោះ មិនមានពលរដ្ឋអាមេរិកណាម្នាក់រងរបួសនៅក្នុងការបាញ់ប្រហារដោយកាំភ្លើងនោះទេ "ស្ថានទូត និងស្ថានកុងស៊ុលសហរដ្ឋអាមេរិក នៅតែទាក់ទងជាមួយអាជ្ញាធរអារ៉ាប៊ីសាអូឌីត ហើយបន្តស៊ើបអង្កេតឧប្បត្តិហេតុនេះ"៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ