ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ស្រេថាថា ថាវីស៊ីន អាចនឹងត្រូវបណ្តេញចេញពីតំណែងនៅ សប្តាហ៍នេះ នៅពេលដែលតុលាការធម្មនុញ្ញរបស់ប្រទេសនេះ សម្រេចលើការតែងតាំងរដ្ឋមន្ត្រី ខុទ្ទកាល័យរប ស់លោកជាមួយនឹងការផ្តន្ទាទោសព្រហ្មទណ្ឌ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន រ៉យទ័រនៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២៤។ 

លោក សេ្រថា ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ក្រមសីលធម៌ ដោយតែងតាំងលោក Pichit Chuenban ជាមេធាវីដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្រួសារមហាសេដ្ឋីអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា។

លោក ស្រេថាថា ថាវីស៊ីន បានបន្ថែមថា លោក Pichit ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយខែក្នុងឆ្នាំ 2008 ពីបទប្រព្រឹត្តអំពើពុករលួយ ក្រោយមកបានលាលែងពីតួនាទីរបស់លោកក្នុងគោលបំណងការពារ លោកស្រេថា ប៉ុន្តែតុលាការធម្មនុញ្ញនៅតែយល់ព្រមបើកសវនាការលើសំណុំរឿងនេះ ដែលផ្តើមឡើងដោយបណ្តឹងពី សមាជិកព្រឹទ្ធសភាដែលតែងតាំងដោយកងទ័ព។

ករណីនេះកើតឡើងមួយសប្តាហ៍បន្ទាប់ពីតុលាការតែមួយ បានរំសាយគណបក្សនយោបាយប្រឆាំងដ៏ សំខាន់របស់ព្រះរាជាណាចក្រនេះ និងបានហាមឃាត់អតីតមេដឹកនាំបក្ស គឺលោក Pita Limjaroenrat ពីនយោបាយអស់រយៈពេលមួយទសវត្សរ៍។

លោកស្រេថា ដែលបក្សភឿថៃដឹកនាំរដ្ឋាភិបាលចម្រុះពហុបក្ស បាននិយាយថា Pichit បានឆ្លងកាត់ ការត្រួតពិនិត្យយ៉ាងម៉ត់ចត់។ហើយ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា នាយករដ្ឋមន្ត្រីបានស្នើលទ្ធភាពនៃ ការរុះរើគណៈរដ្ឋមន្ត្រី ប្រសិនបើលោកនៅតែកាន់តំណែង។ប្រសិនបើលោកត្រូវបានដក ចេញពីតំណែង គណបក្សភឿថៃនឹងត្រូវតែងតាំងបេក្ខជនថ្មីសម្រាប់នាយករដ្ឋមន្ត្រី។

តុលាការធម្មនុញ្ញបានបណ្តេញនាយករដ្ឋមន្ត្រីនាពេលកន្លងមក ប៉ុន្តែអ្នកវិភាគ Thitinan Pongsudhirak បាននិយាយថា លោកមិនរំពឹងថានាយករដ្ឋមន្ត្រីនឹងត្រូវបណ្តេញចេញនោះទេ៕

លោក ស្រេថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលបានចូលប្រឡូកក្នុងឆាកនយោបាយកាលពីឆ្នាំមុន បានឃើញគោលនយោបាយរបស់លោកប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងចាប់តាំងពីលោកចូលកាន់តំណែង ដោយការបោះឆ្នោតកាលពីខែមិថុនាបង្ហាញថា ប្រជាជនថៃភាគច្រើនបដិសេធរបៀបវារៈ របស់លោក។

លោលបានសន្យាគាំទ្រសមភាពអាពាហ៍ពិពាហ៍ដែលត្រូវបានអនុម័តក្នុងខែមិថុនាបន្ទាប់ពីមានការតស៊ូមតិជាច្រើនឆ្នាំដោយសហគមន៍ LGBTQ។

សំណើរបស់លោកក្នុងការហាមឃាត់កញ្ឆាឡើងវិញ និងចែកចាយប្រាក់ចំនួន 10,000 បាត (280 ដុល្លារអាមេរិក) ដល់ប្រជាជនថៃជាង 40 លាននាក់បានបង្កឱ្យមានភាពចម្រូងចម្រាសទាំងក្នុងប្រទេស និងក្នុងក្រុមចម្រុះរបស់លោក។ករណីនេះកើតឡើងខណៈដែលអ្នករិះគន់រួមទាំងលោក Pita ព្រមានចំពោះការប្រើ«តុលាការនយោបាយជាអាវុធដើម្បីបំផ្លាញគណបក្សនយោបាយ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ