មនុស្សយ៉ាងហោចណាស់២៣០នាក់បានស្លាប់ដោយទឹកជំនន់និងការបាក់ដីសង្កត់ដែលបង្កឡើងដោយសារធ្លាក់ភ្លៀងខ្លាំងនៅវៀតណាមកណ្តាល នេះបើតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រី ង្វៀន សួនហ្វ៊ុកកាលពីថ្ងៃសុក្រទី៣០តុលា។

លោកហ្វ៊ុកបានប្រាប់កិច្ចប្រជុំមួយថា «គ្រោះធម្មជាតិនៅវៀតណាមកណ្តាលឆ្នាំនេះ បានបង្កការខូចខាតធំដុំ ទាំងអាយុជីវិតមនុស្សសត្វនិងទ្រព្យសម្បត្តិ ។អាជ្ញាធរ ជាពិសសយោធាមិនបានខ្លាចនឿយហត់ទេក្នុងការងារជួយសង្គ្រោះស្វែងរកជនរងគ្រោះ»។

សូមបញ្ជាក់ថាតែក្នុងរង្វង់ពេល១ខែ វៀតណាមកណ្តាលបានជួបព្យុះដល់ទៅ៥ និងវិសម្ពាធត្រូវពិច២ ដោយនាំមកទឹកភ្លៀងច្រើនបង្កការជន់លិចនិងការបាក់ដី។

ព្យុះម៉ូឡាវដែលបានវាយប្រហារប្រទេសកាលពីសប្តាហ៍មុន ជាព្យុះខ្លាំងបំផុតដែលវៀតណាមមិនដែលជួបនៅ២ទសវត្សរ៍មកនេះ ។ក្រៅពីឆក់យកជីវិតមនុស្ស ព្យុះនេះក៏បានបំផ្លាញផ្ទះប្រមាណ៩២.០០០សាលារៀននិងមន្ទីរពេទ្យជាង៦០០៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ