ខេត្តតៃនីញ ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃកម្ពុជា និងជាប្រធានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់កម្ពុជា-វៀតណាម ជាមួយសហប្រធានភាគីវៀតណាម ដឹកនាំដោយ លោក ដូ ហ៊ុង វៀត អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងជាប្រធានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់វៀតណាម។

សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី១២ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម នាពេលនេះ ក៏មានអញ្ជើញចូលរួមពី ក្រសួងពាក់ព័ន្ធ នៃប្រទេសទាំងពីរ និងលោកអភិបាល នៃគណៈអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ