កម្ពុជា ត្រៀមជម្លៀសពលរដ្ឋ ៦នាក់ចេញពីស៊ូដង់ ខណៈស្ថានភាពនៃសង្គ្រាម ក្នុងប្រទេសនេះកាន់តែខ្លាំងឡើង
2 ឆ្នាំ មុន
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យរដ្ឋមន្ត្រីប្រតិភូអម លោក អូស្មាន ហាសាន់ តាមដានពីស្ថានភាពប្រជាជនកម្ពុជា ៦នាក់ ដែលកំពុងរស់នៅប្រទេសស៊ូដង់ ខណៈស្ថានភាព នៃសង្គ្រាមក្នុងប្រទេសនេះកាន់តែកើនឡើង។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ រួមជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។
សម្ដេចតេជោ បានឱ្យដឹងទៀតថា សម្ដេច ចង់ឱ្យជម្លៀលពលរដ្ឋកម្ពុជា ជាមួយប្រជាជនម៉ាឡេស៊ី ខណៈដែលរដ្ឋាភិបាលម៉ាឡេស៊ីកំពុងត្រៀមជម្លៀសពលរដ្ឋខ្លួនចេញពីស៊ូដង់ផងដែរ៕EB