ថៃ៖ មេទ័ពអាកាស ACM Phanphakdee Phatthanakul បានដឹកនាំកិច្ចប្រជុំនៅប្រតិបត្តិការទ័ពអាកាសជាមួយមេបញ្ជាការជាន់ខ្ពស់មកពី RTAF ផ្សេងទៀត ដើម្បីពិភាក្សាអំពីការជម្លៀសពលរដ្ឋខ្លួនចេញពីប្រទេសអ៊ីស្រាអែល។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានThe Nation នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៣។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ប្រធាន RTAF បានបញ្ជាឱ្យយន្តហោះដឹកជញ្ជូនយោធា C-130 ចំនួន ៥គ្រឿង និងយន្តហោះដឹកអ្នកដំណើរ Airbus 340 ចំនួន ១គ្រឿង ដាក់ឱ្យនៅរង់ចាំដើម្បីជម្លៀសពលករថៃ នៅពេលដែលអ៊ីស្រាអែលបើកដែនអាកាសរបស់ខ្លួន។

បន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាស បានបើកការវាយប្រហារដែលមិនធ្លាប់មានពីមុនមកលើទីប្រជុំជនអ៊ីស្រាអែលចំនួន២ជិតតំបន់ហ្គាហ្សាស្ទ្រីបក្នុងនោះ អ៊ីស្រាអែលបានប្រកាសសង្រ្គាម និងបិទដែនអាកាសរបស់ខ្លួន។លោក Phanphakdee បានណែនាំមន្ត្រីទាំងអស់ថា ប្រតិបត្តិការជម្លៀសត្រូវតែមានសុវត្ថិភាពសម្រាប់ទាំងជនស៊ីវិល និងកងទ័ព។

សូមបញ្ជាក់ថា ជនជាតិថៃ២នាក់បានបាត់បង់ជីវិត ក្នុងការផ្ទុះអំពើហិង្សារវាងកងកម្លាំងរបស់អ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas នាចុងសប្តាហ៍នេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ