ចិន ៖ អ្នកព្យាករណ៍អាកាសធាតុជាតិបាននិយាយថា ព្យុះត្រូពិច Talim បានពង្រឹងទៅជាព្យុះ​ទីហ្វុ​ងនៅព្រឹកថ្ងៃចន្ទ ហើយត្រូវបានកំណត់ថាជាព្យុះទីមួយក្នុងឆ្នាំនេះ ដែលបានបោកបក់មកក្នុងប្រ​ទេសចិន ខណៈអាជ្ញាធរបានលុបចោលជើងហោះហើរ និងបានជំរុញឱ្យអ្នកស្រុកស្នាក់នៅក្នុងផ្ទះ។

 

រដ្ឋបាលឧតុនិយមចិនបានចេញការប្រកាសអាសន្ន  ដោយនិយាយថា ព្យុះទីហ្វុងត្រូវបា​នគេរំពឹ​ងថានឹ​ងកើនឡើងក្នុងកម្រិតខ្លាំង ​ បោកបក់នៅពេលយប់តាមបណ្តោយឆ្នេរសមុទ្រ​ភាគខាងត្បូង​ពីខេត្តក្វា​ងទុ​ងទៅហៃណាន។នៅព្រឹកថ្ងៃច័ន្ទ មជ្ឈមណ្ឌលឧតុនិយមបាននិយាយថា Talim ស្ថិតនៅចម្ងាយ ៣៧៥ ភាគអា​គ្នេយ៍​នៃទីក្រុង Zhanjiang ក្នុងខេត្ត Guangdong ដោយផ្លាស់ទីក្នុងល្បឿន២០គីឡូម៉ែត្រក្នុ​ងមួយ។

មជ្ឈមណ្ឌលឧតុនិយមបានព្យាករណ៍ថា កម្លាំងខ្យល់បក់នៅក្នុងសមុទ្រក្បែរខេត្ត និងតំបន់ភាគខាងត្បូង និងមានភ្លៀងធ្លាក់ខ្លាំងជាពិសេសពី 250-280mm នៅឆ្នេរសមុទ្រភាគនិរតីនៃខេត្ត Guangxi និងភាគខាងជើងកោះ Hainan

ទីផ្សារនានាក្នុងទីក្រុងហុងកុងបានផ្អាកការជួញដូរសម្រាប់មួយថ្ងៃ ខណៈដែល សវនាការរ​​បស់តុ​លាការទាំងអស់នៅក្នុងទីក្រុងត្រូវបានពន្យារពេល។

 

សូមបញ្ជាក់ថា អាកាសយានដ្ឋាន Zhuhai Jinwan ក្នុងខេត្ត Guangdong បានលុបចោលជើង​ហោះហើ​រក្នុង និងក្រៅប្រទេសចំនួន៤៣ ជើងកាលពីថ្ងៃចន្ទ ខណៈដែលអាកាសយានដ្ឋានអន្តរជាតិ Meilan ក្នុងទីក្រុង Haikou និងអាកាសយានដ្ឋាន Qionghai Boao បានលុបចោល​ជើងហោះ​ហើរទាំងអស់៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ