បាងកក៖  នាយករដ្ឋមន្ត្រីថៃ លោក សេតថា ថាវីស៊ីន និយាយថា រដ្ឋាភិបាលថ្មី នឹងផ្តល់ប្រាក់ឌីជីថលតម្លៃ ១០០០០បាត ដល់ប្រជាជនថៃគ្រប់រូបដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ត្រឹមថ្ងៃទី១ខែកុម្ភៈឆ្នាំក្រោយ។លោកថ្លែងបែបនេះ បន្ទាប់ពីដឹកនាំសមាជិកគណៈរដ្ឋមន្ត្រីថ្មី ចូលស្បថចូលកាន់តំណែងនៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រក្នុងវិមាន Dusit។

បន្ទាប់ពីស្បថចូលកាន់តំណែង រាជរដ្ឋាភិបាលថ្មី ត្រូវតែធ្វើសេចក្តីថ្លែងការណ៍អំពីគោលនយោបាយ ក្នុងសភានៅថ្ងៃទី១១ខែកញ្ញា មុនពេលអាចចាប់ផ្តើមការងារ.លោក សេតថា ដែលក៏កាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរ ។

លោបន្តថា “មិនមានកា រក្រេបទឹកឃ្មុំសម្រាប់គណៈរដ្ឋមន្ត្រីទេ យើងនឹងចាប់ផ្តើមការងារភ្លាមៗ។ នៅពេលយើងបង្កើត រដ្ឋាភិបាល យើងនឹងទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដើម្បីស្តាប់ព័ត៌មានពីពួកគេ។ ខ្ញុំជឿជាក់ថា រដ្ឋមន្ត្រីទាំងអស់ នឹងខិតខំប្រឹងប្រែង ហើយដាក់ចេញនូវវិធានការនានា ដែលផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ។ កិច្ចការខ្លះអាចធ្វើបានលឿន ខ្លះមិនអាចទៅរួច ប៉ុន្តែយើងនឹងមិនត្រូវប្រើវាជាលេស ដើម្បីមិនធ្វើសកម្មភាពចំពោះអ្វីដែលយើងអាចធ្វើបានលឿននោះទេ”។

លោកបន្តថា ភារកិច្ចដំបូងរបស់លោក នឹងចុះទៅសួរសុខទុក្ខប្រជាជននៅ Khon Kaen, Udon Thani និង Nong Khai នាថ្ងៃសុក្រ ដើម្បីស្តាប់អំពីក្តីកង្វល់របស់ពួកគេ។លោកក៏បាននិយាយផងដែរថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេស នឹងត្រូវធ្វើឡើងដើម្បីពិភាក្សាលម្អិត អំពីសេចក្តីថ្លែ ងការណ៍គោល នយោបាយរបស់រដ្ឋាភិបាល ដែលនឹងត្រូវបញ្ជូនទៅសភានៅថ្ងៃចន្ទខាងមុខ។

គោលនយោបាយដ៏ចម្រូងចម្រាសនេះ គឺជាការសន្យាមួយ ដែលគណបក្សភឿថៃសន្យាដល់ប្រជាជន ក្នុងការបោះឆ្នោតសកលនៅថ្ងៃទី១៤ខែឧសភា។ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះកំពុងរងការរិះគន់យ៉ាងខ្លាំង ដោយអ្នកខ្លះចង្អុលបង្ហាញពីការខូចខាតដល់វិន័យរូបិយវត្ថុ និងសារពើពន្ធរបស់ប្រទេស។

លោក សេតថា សន្យាកាលពីថ្ងៃសៅរ៍ថា គោលនយោបាយនេះ នឹងត្រូវអនុវត្តយ៉ាងពេញទំហឹង ព្រោះវាជាវិធានការសំខាន់ ដើម្បីជួយគណបក្សភឿថៃ ក្នុងសកម្មភាពរបស់ខ្លួនដើម្បីជំរុញសេដ្ឋកិច្ចថៃ។យោងតាមនាយករដ្ឋមន្ត្រីថ្មី, “មនុស្សដែលទាក់ទងនឹងគោលនយោបាយនេះ នឹងជួបប្រជុំនៅថ្ងៃចន្ទឬថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីព័ត៌មានដែលពាក់ព័ន្ធ និងរៀបចំតារាងពេលវេលា។ ខ្ញុំសង្ឃឹមថាគោលនយោបាយនេះ នឹងត្រូវអនុវត្តនៅត្រីមាសទី១ ឆ្នាំក្រោយ”៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ