តំណាងរាស្ត្រជាប់ឆ្នោតទាំង ១២៥រូបបានធ្វើការសច្ចាប្រណិធាននៅចំពោះព្រះភ័ក្ត្រ ព្រះមហាក្សត្រ តើពាក្យពេចន៍ដែលបានអានក្នុងពេលធ្វើសច្ចាប្រណិធាន មុនផឹកទឹកពិភទ្ធសច្ចាមានអ្វីខ្លះ?
ភ្នំពេញ៖តំណាងរាស្ត្រជាប់ឆ្នោតទាំង ១២៥អង្គ/រូប នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ បានយាង និងអញ្ជើញធ្វើពិធីសច្ចាប្រណិធាននៅប្រាសាទទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន។ ក្រោមព្រះរាជ អធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ។
សូមបញ្ជាក់ថា ពិធីសច្ចាប្រណិធាននេះ គឺជាការបង្ហាញឱ្យឃើញនូវការតាំងចិត្តប្តេជ្ញាដ៏មុតមាំមួយ ទៀតរបស់តំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ក្នុងការប្រតិបត្តិតួនាទីភារកិច្ច របស់ ខ្លួន ដោយប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។
ដោយ្យពេចន៍សច្ចាប្រណិធាន ដែលតំណាងរាស្ត្រទាំងអស់ បានអានតាមសម្តេចព្រះសង្ឃរាជ មុននឹងផឹកទឹកពិភទ្ធសច្ចាមានដូចតទៅ៖
- ក្នុងពេលប្រតិបត្តិការ តាមមុខតំណែងខ្លួន និងក្នុងការបំពេញបេសកកម្ម ដែល ប្រជារាស្ត្រកម្ពុជា បានប្រគល់ជូនចំពោះទូលព្រះបង្គំ យើងខ្ញុំគ្រប់រូប ទូលព្រះបង្គំ យើងខ្ញុំ សូមប្ដេជ្ញាគោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និង មាតុភូមិកម្ពុជា។ ទូលព្រះបង្គំ យើងខ្ញុំ សូមសច្ចាថា មិនកេងប្រវ័ញ្ចនូវផលប្រយោជន៍ជាតិ សម្រាប់ផ្ទាល់ខ្លួន ឬ សម្រាប់ គ្រួសារ ឬ សម្រាប់ បក្សពួក ឬ សម្រាប់ភាគីរៀងៗខ្លួនឡើយ។
- ទូលព្រះបង្គំ យើងខ្ញុំ សូមប្ដេជ្ញាប្ដូរផ្ដាច់ ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ចទាំង ក្នុង បច្ចុប្បន្ន ទាំងក្នុងអនាគតនូវ៖
* ឯករាជ្យភាពទាំងស្រុង នៃមាតុភូមិកម្ពុជា
* អធិបតេយ្យភាពជាតិ ពេញបរិបូរណ៍
* បូរណភាព ទឹកដី ដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែន ដីគោក និងព្រំដែន សមុទ្រ ដែលកម្ពុជា ធ្លាប់មានក្នុងជំនាន់ឆ្នាំ១៩៦៣ ដល់ ១៩៦៩
* ឯកភាពជាតិ ហើយមិនអនុញ្ញាតឱ្យមានការបែងចែក ឬការធ្វើអបគមន៍ ណាមួយឡើយ។
- ទូលព្រះបង្គំ យើងខ្ញុំ សូមប្ដេជ្ញារក្សាទុកជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុង អនា គត នូវអព្យាក្រឹតភាព និងភាពមិនចូលបក្សសម្ព័ន្ធសម្រាប់កម្ពុជា ហើយមិន អនុញ្ញាត ជាដាច់ខាតឱ្យជនណាមួយក៏ដោយ ដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទែ ក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជា ចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់ កម្ពុជាបានឡើយ។ ទូលព្រះបង្គំ យើងខ្ញុំ មិនបម្រើជាដាច់ខាតនូវប្រយោជន៍ បរទេស ហើយធ្វើឱ្យខូចខាតដល់ផលប្រយោជន៍ របស់ប្រជារាស្ត្រ ប្រជាជាតិ និង មាតុភូមិកម្ពុជាឡើយ។
- ក្នុងការដោះស្រាយបញ្ហាទាំងឡាយលើផ្ទៃរាបជាតិ និងអន្តរជាតិ ទូលព្រះបង្គំ យើងខ្ញុំ នឹងបំបាត់ចោលទាំងស្រុងនូវអំពើហិង្សាគ្រប់បែបយ៉ាង។ ប៉ុន្តែព្រះរាជា ណា ចក្រកម្ពុជា សូមរក្សាទុកនូវសិទ្ធិកាន់អាវុធតស៊ូប្រឆាំង និងការរំលោភ ឈ្លាន ពា នមកពីក្រៅ ដើម្បីការពារជាតិមាតុភូមិខ្លួន។
- ទូលព្រះបង្គំ យើងខ្ញុំ សូមប្ដេជ្ញាគោរពជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវលទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែលមានរបបសភានិងពហុបក្ស ព្រមទាំង មានការគោរពយ៉ាងម៉ឹងម៉ាត់ ចំពោះសិទ្ធិមនុស្ស ដូចមានចែងក្នុងសេចក្ដីប្រកាស ជាសកលស្ដីអំពីសិទ្ធិមនុស្ស។
- ទូលព្រះបង្គំ យើងខ្ញុំ សូមប្ដេជ្ញាតស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្តិធម៌សង្គម ហើយតស៊ូ ដើម្បីផ្សះផ្សាជាតិ ដើម្បីឯកភាពជាតិ ដើម្បី សន្តិភាពសង្គម និងសន្ដិភាពជាតិ ដើម្បីភាពសម្បូរសប្បាយ នៃប្រជារាស្ត្រកម្ពុជា និងដើម្បីភាពរុងរឿងថ្កើងថ្កាន នៃមាតុភូមិកម្ពុជា ជាទីគោរពសក្ការៈនិងជាទីស្នេហានៃទូលព្រះបង្គំយើងខ្ញុំគ្រប់រូប៕