ខេត្តព្រះវិហារ៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រហវិហារថា មានប្រជាពលរដ្ឋមួយគ្រួសារកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ បាននាំគ្នាទៅ ចាប់សត្វកំភេមខ្មោចមកបរិភោគ ប៉ុន្តែជាអកុសលនារីជាប្រពន្ធបានពុលស្លាប់ ខណៈបុរសជាប្ដី កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះវិហារ។

សេចក្តីរាយការណ៍ខេត្តព្រះវិហារមានរុក្ខជាតិ និង សត្វល្អិតមួយចំនួនពេលយកមកបរិភោគអាចបណ្តាល អោយ ប៉ះពាល់ដល់សុខភាព ឬបណ្តាលអោយបាត់បង់អាយុជីវិត។ អាស្រ័យហេតុនេះមន្ទីរសុខាភិបាលនៃរដ្ឋបា លខេត្តព្រះវិហារសូមធ្វើការអំពាវនាវដល់សាធារណជនទាំងអស់សូមកុំពិសារឬបរិភោគ រុក្ខជាតិ ឬ សត្វ ល្អិតដែលយើងមិនស្គាល់ ឬមិនដែលធ្លាប់បានបរិភោគពីមុនមកព្រោះវាអាចបណ្ដាលអោយប៉ះពាល់ដល់ សុខភាពរបស់លោកអ្នកយ៉ាងធ្ងន់ធ្ងរ និង អាចបណ្ដាលអោយបាត់បង់អាយុជីវិត។ 

ជាក់ស្ដែងកាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៣ មានប្រជាពលរដ្ឋ ០២ នាក់ ប្តីប្រពន្ធ រស់នៅក្នុងភូមិស្រអែមត្បូង ឃុំ កន្ទួត ស្រុក ជាំក្សាន្ត ខេត្ត ព្រះវិហារ បានសង្ស័យពុលចំណីអាហារ ដោយពួកគាត់ទាំងពីរនាក់ បានបរិភោគ(សត្វកំភេម ខ្មោច) ដោយបុរសជាប្តីបរិភោគកំភេមខ្មោចចំនួន ០៣ ក្បាល និង ស្រ្តីជាប្រពន្ធបានបរិភោគកំភេមខ្មោច ចំនួន ០៥ ក្បាល។ 

បន្ទាប់ពីពួកគាត់ទាំងពីរនាក់បានបរិភោគរួចប្រមាណ ១០ នាទី ពួកគាត់មានអាការៈ រមាស់ ក្អួតចង្អោរ និង មានពងបែកក្នុងមាត់ ។ ទោះបីពួកគាត់ត្រូវបានខិតខំព្យាបាលដោយក្រុមគ្រូពេទ្យ យ៉ាងណាក៏ដោយក៏ពួកគាត់ទាំងពីរនាក់បានបាត់បង់អាយុជីវិតដែរ។ ដោយស្ត្រីជាប្រពន្ធបានស្លាប់កាលពី ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៣ និង បុរសជាប្ដីបានស្លាប់នៅថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២៣។ កន្លងមក មន្ទីរសុខាភិបាលក៏បានសង្កេតឃើញប្រជាពលរដ្ឋមួយចំនួនបានរងគ្រោះថ្នាក់ដោយបរិភោគរុក្ខជាតិដូចជា សង្គ្រោះបាន។

ផ្សិត ឬ ក៏សត្វល្អិតដែលបណ្ដាលអោយពុលអ្នកខ្លះអាចជួយសង្គ្រោះបាន និង អ្នកខ្លះទៀតមិនកាត់ត ខេត្តព្រះវិហា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ