ភ្នំពេញ៖ លោក ឈាង រ័ត្ន ទទួលមរណភាព នៅរសៀលថ្ងៃទី ១១ ខែតុលា នេះ បានបញ្ចប់ជីវិតខ្លួនឯង តែយ៉ាងណាមិញជុំវិញ មូលហេតុនៃការសម្រេចចិត្តបញ្ចប់ជីវិតនេះ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ។

 ឧកញ៉ា ឈាង រ័ត្ន ស្វាមីអ្នកស្រី នួន ស៊ុន្ទរី ដែលគេស្គាល់ជាទូទៅថា ស្រីអូន សម្រស់ធម្មជាតិនោះ បានទទួលមរណភាពហើយនៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ។

ប្រភពព័ត៌មានពីអ្នកជិតស្និទ្ធនឹងឧកញ៉ា ឈាង រ័ត្ន បានបញ្ជាក់ថា ឧកញ៉ា ឈាង រ័ត្ន ពិតជាទទួលមរណភាពមែន។ ប៉ុន្តែពាក់ព័ន្ធមូលហេតុ ដែលនាំឱ្យមរណភាពនេះ មិនទាន់ត្រូវបានទម្លាយនៅឡើយទេ។សូមបញ្ជាក់ថា ឧកញ៉ា ឈាង រ័ត្ន និងអ្នកស្រី នួន សុន្ទរី បានលរៀបអាពាហ៍ពិពាហ៍នឹងគ្នា កាលពីឆ្នាំ២០១៧ និងមានកូនស្រីម្នាក់ជាចំណងដៃ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ