ភ្នំពេញ៖ ស្រ្តីយកសពកូនក្នុងផ្ទៃអាយុ ០៤ខែ ហើយត្រូវក្រុមគ្រូពេទ្យសម្ភពដើមអង្រ្កង ធ្វើការធ្វេស ប្រហែសបណ្តាលឲ្យដាច់ពោះវៀននោះ បានទទួលមរណភាពហើយកាលពីយប់់មិញ។បើតាមបុរសជាប្តីស្រ្តីជនរងគ្រោះបានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១៦ មីនា ២០២៣ ប្រពន្ធរបស់គាត់បានទទួលមរណភាពហើយកាលពីម៉ោងប្រមាណជិត៣ទៀបភ្លឺ នៅតាមផ្លូវចេញពីមន្ទីរពេទ្យទៅផ្ទះ។
បុរសជាប្តីបានឲ្យដឹងទៀតថា ទាំងនៅមន្ទីរពេទ្យកាលម៉ែត ដោយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជាក្រុមគ្រូពេទ្យនៅប្រទេសថៃ បានព្យាយាមអស់ពីសមត្ថភាពហើយ តែមិនអាចជួយសង្គ្រោះ បាន។សូមជម្រាបថា សពស្ត្រីរូបនេះយកមកធ្វើបុណ្យតាមប្រពៃណីនៅ ភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។
សូមបញ្ជាក់ថា កាលពីមុនថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្រ្តីជាកម្មការិនីឈ្មោះ សឿន ស្រីអូន បានទៅ ពិនិត្យអេកូនៅមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង ដោយគ្រូពេទ្យបញ្ជាក់ថាចង្វាក់បេះដូងកូន ក្នុងផ្ទៃដែលមានអាយុ ១៨សប្តាហ៍លែងដើរ ឬហៅថាស្លាប់ក្នុងផ្ទៃ ហើយថ្ងៃ១០ វិច្ឆិកា ក៏សម្រេចឲ្យ គ្រូពេទ្យយកចេញ(រំលូត) ប៉ុន្តែពេលយកចេញហើយ សំអាតកាកសំណល់យកកូនចេញមិនឲ្យអស់ ក៏មកពេទ្យនេះម្តងទៀតនៅថ្ងៃ២២ វិច្ឆិកា សំអាតទៀតក៏មានធ្លាក់ឈាមច្រើន ប៉ុន្តែលើកនេះ ក៏គ្រូពេ ទ្យ កាន់ទងសុខក៏បណ្តាលឲ្យទៅប៉ះពោះវៀន (ដាច់ពោះវៀន) ធ្វើឲ្យមានការភ្ញាក់ផ្អើល ។
ក្នុងនោះ ទើបថ្ងៃ២៩ វិច្ឆិកា ក្រសួងសុខាភិបាលបានសម្រេចបិទបណ្តោះអាសន្ន មន្ទីរសម្រាកព្យាបាលឯកជន ដើមអង្គ្រង មានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ជាអ្នកទទួលខុសត្រូវ៕