លោកស្រីKatalin Novak ប្រធានាធិបតីហុងគ្រីប្រកាសចុះចេញ ពីតំណែងហើយកាលពីថ្ងៃសៅរ៍
ហុងគ្រី៖ ទីបំផុតប្រធានាធិបតីហុងគ្រី លោកស្រីKatalin Novak បានប្រកាសចុះចេញ ពីតំណែងហើយកាលពីថ្ងៃសៅរ៍ និងបានសុំទោស សម្រាប់ការលើកលែងទោស បុរសម្នាក់ដែលត្រូវ បានកាត់ទោស ពីបទបិទបាំងការរំលោភបំពាន ផ្លូវភេទលើកុមារ ហើយវាបានបានបណ្តា ឲ្យមានផ្ទុះការតវ៉ាជាច្រើនថ្ងៃ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RTនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកស្រី នាយករដ្ឋមន្ត្រី បាននិយាយនៅក្នុងសារតាមទូរទស្សន៍ថា ៖ ខ្ញុំបានចេញការលើកលែងទោស ដែលបណ្តាលឱ្យមានការងឿងឆ្ងល់ និងចលាចល សម្រាប់មនុស្សជាច្រើន ហើយនាងបាននិយាយ នៅក្នុងសារទូរទស្សន៍ ដោយសារភាពថា នាងពិតជាបានសម្រេចចិត្តនិងធ្វើខុសចំពោះករណីនេះ។
គួររំលឹកដែរថាការតវ៉ា បានផ្ទុះឡើងនៅទីក្រុង Budapest កាលពីដើមសប្តាហ៍នេះ ជុំវិញការសម្រេចចិត្ត របស់លោកស្រីនាយករដ្ឋមន្ត្រី ក្នុងការលើកលែងទោស បុរសម្នាក់ ដែលត្រូវបានកាត់ទោស ពីបទលាក់កំបាំងផ្លូវភេទនៅក្នុងផ្ទះរបស់កុមារម្នាក់។
បុរសនេះបានទទួល ការកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈ ពេល៣ឆ្នាំក្នុងឆ្នាំ២០១៨ សម្រាប់ការដាក់សម្ពាធ លើអ្នករស់នៅក្នុងផ្ទះរបស់កុមារ ឱ្យដកពាក្យបណ្តឹងរបស់ពួកគេ ពីបទរំលោភបំពានផ្លូវភេទប្រឆាំង នឹងនាយកមជ្ឈមណ្ឌលនេះ៕