មិនសរសើរមិនបាន ក្រោយពីល្បីល្បាញខាងដោះស្រាយទំនាស់ជូនប្រពលរដ្ឋ ពេលនេះលោកម៉ៅ ធនិនអភិបាលខេត្តពោធិ័សាត់ បានកំពុងកែប្រែមុខមាត់ថ្មីដល់ខេត្ត តាមរយៈសួនច្បាដ៏ស្រស់ស្អាត ហ៊ុមព័ទ្ធដោយសម្រស់ផ្កាត្របែកព្រៃ ពាសពេញក្រុងពោធិ៍សាត់តែម្តង
ក្រៅពីជំនាញក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ នៅពេលនេះ លោក ម៉ៅ ធនិនអភិបាល ខេត្តពោធិ៍សាត់ បានធ្វើរឿងថ្មីមួយ ដែលធ្វើឱ្យមហាជនមានការស្ញើចសរសើរមិនដាច់ពីមាត់ ថាការៀបចំនេះ នឹងប្រែក្លាយមុខមាត់ខេត្ត ឱ្យកាន់តែមានភាពទាក់ទាញ និងការចាប់អារម្មណ៍កាន់តែខ្លាំង។
សមទ្ធិផលថ្មីនេះ គឺគម្រោងសួនពោធិ៍សាត់ អតីតសួន១៤មករា ត្រង់ចំណុចស្ពានថ្ម ប្រសព្វផ្លូវជាតិលេខ៥ និងផ្លូវ១០១ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។តាមរយៈប្លងមេ មានលក្ខណៈ3Dនោះ សួរពោធិ៍សាត់បានរចនា យ៉ាងស្រស់ស្អាតមានដាំដោយដើមផ្កាត្របែកព្រៃ រុក្ខាជាតចម្រុះជាច្រើនដើម ភ្លើងបំភ្លឺតាមផ្លូវយ៉ាងស្រស់ស្អាត ព្រមទាំងមានបង់សម្រាប់អង្គុយលេងកម្សាន្ត ផងដែរ។
គួរបញ្ជាក់ថា ក្រៅពីសួនច្បានេះ កាលពីពេលកន្លងទៅ លោក ម៉ៅ ធនិនអភិបាលខេត្តពោធិ៍សាត់ ក៏បានសិក្សាដោយផ្ទាល់ លើទីតាំងគ្រោងសាងសង់ស្ពានអាកាសថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារៈមន្ទីរខេត្តពោធិ៍សាត់ ។ ស្ពានអាកាសថ្មើរជើង ថ្មីស្រឡាងនេះ នឹងត្រូវសាងសង់ឡើងក្នុងឆាប់ៗខាងមុខនេះផងដែរ៕SP