សមាជិកព្រឹទ្ធសភាថៃ ប្រកាសមិនគាំទ្រ ចំពោះបេក្ខភាពនាយករដ្ឋមន្ត្រី របស់គណបក្ស Move Forward
ថៃ៖ការប៉ុនប៉ងរបស់គណបក្ស Move Forward (MFP) ដើម្បីបង្កើតសម្ព័ន្ធគ្រប់គ្រងអាចនឹងមិនដំណើរការធម្មតានោះទេ បន្ទាប់ពីសមាជិកព្រឹទ្ធសភាមួយចំនួនបាន បញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងមិនគាំទ្រ បេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន។នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។
នៅក្រោមរដ្ឋធម្មនុញ្ញ សមាជិកព្រឹទ្ធសភាចំនួន ២៥០ រូបដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) របស់យោធា គឺត្រូវបានអនុញ្ញាតឲ្យចូលរួមជាមួយសមាជិក សភាក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅក្នុងសភា។។ នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៩ សមាជិកព្រឹទ្ធសភា ទាំង ២៥០រូបនេះ បានចូលរួមជាមួយសមាជិកសភាក្នុងការបោះឆ្នោតឱ្យឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ក្លាយជានាយករដ្ឋមន្ត្រី។
មេដឹកនាំ MFP លោក Pita Limjaroenratកាលពីថ្ងៃចន្ទបានប្រកាសពីផែនការបង្កើតរដ្ឋាភិបាលចម្រុះដែលមានអតីត គណបក្សប្រឆាំងចំនួនប្រាំ និងគណបក្សថ្មីមួយ ដោយមានសមាជិកសភាសរុបចំនួន ៣១០ នាក់ និងខ្លួនគាត់ជានាយករដ្ឋមន្ត្រី។
លោក ពីតា បានធ្វើសេចក្តីប្រកាសបែបនេះ បន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោតថៃ បានប្រកាសថា គណបក្ស MFP ជាអ្នកឈ្នះអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្ យជាមួយនឹងសមាជិកសភាចំនួន ១៥២ នាក់ ដោយក្នុងនោះ ១១៣មកពីមណ្ឌលបោះឆ្នោត និង ៣៩ ពីបញ្ជីគណបក្ស៕