នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រាប់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកថា អ៊ីស្រាអែលនឹងបន្តធ្វើសង្រ្គាមនៅហ្កាហ្សា
8 ខែ មុន
អាមេរិក៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ កាលពី ថ្ងៃពុធ ទី២០ ខែមីនា ថាអ៉ីស្រាអែលនឹងបន្តធ្វើសង្រ្គាមរបស់ខ្លួនដើម្បីកម្ចាត់ក្រុមហាម៉ាសនៅក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Jim Risch បានបញ្ជាក់ថាលោក Netanyahu នឹងបន្តធ្វើសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា រហូតដល់សម្រេចគោលដៅកម្ទេចក្រុមហាម៉ាស។ «គាត់ (Netanyahu) នឹងធ្វើអ្វីដែលគាត់បាននិយាយថាគាត់នឹងធ្វើវា ហើយគាត់នឹងបញ្ចប់វា»។
គួរបញ្ជាក់ថា លោក Netanyahu មានទំនាក់ទំនងជិតស្និទ្ធយូរអង្វែងជាមួយក្រុមតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធារណរដ្ឋ ដែលចោទប្រកាន់លោក Schumer ប៉ុនប៉ងផ្ដួលរំលំមេដឹកនាំអ៉ីស្រាអែលរូបនេះ៕