សូម្បីតែអ្នកវិទ្យាសាស្រ្តក៏ចម្លែកចិត្តដែរអំពីអត្ថប្រយោជន៍នៃសមាធិ តើហេតុអ្វីបានជា «សមាធិ» បន្ថែមកម្លាំងល់ខួរក្បាល?
សុខភាព៖ អ្នកឯកទេសខាងខួរក្បាល និងសរសៃប្រសាទ បានសាកល្បងស្គែនខួរក្បាល របស់ព្រះសង្ឃដែលអង្គុយសមាធិបានជាង ១០.00០ម៉ោងមកប្រៀបធៀបជាមួយនឹងអ្នកដែលចាប់ផ្តើមសមាជិដំបូងៗ។
ក្នុងនោះអ្នកជំនាញបានរកឃើញថា រលកខួរក្បាលមានរបៀបជាងហើយក្នុងរយៈពេលអង្គុយសមាធិនោះ នឹងមានរលកខួរក្បាលកើតឡើងដូចគ្នានឹងអ្នកដែលគេងលក់ដែរ។ ក្នុងន័យនេះការធ្វើសមាធិជាប្រចាំ គឺល្អចំពោះសុខភាពខ្លាំងណាស់ ។ជាការពិតណាស់ ការសមាធិជារៀងរាល់ថ្ងៃ ក្នុងថេរវេលាចន្លោះពី១០ ទៅ៣០នាទីម្តង ពិតជាទទួលបានអត្ថប្រយោជន៍ច្រើនណាស់ ចំពោះខួរក្បាល និងផ្លូវអារម្មណ៍។
ខាងក្រោមនេះជាការសង្ខេបជូននូវអត្ថប្រយោជន៍ដែលទទួលបានពីការសមាធិ ជាក់ស្តែងវានឹង បង្កើនសមត្ថភាពខួរក្បាល របស់លោកអ្នក ធ្វើឱ្យខួរក្បាលមានដំណើរការល្អឡើងវិញ បន្ទាប់ពីចំណាយកម្លាំងពេញមួយថ្ងៃ ។
មិនតែប៉ុណ្ណោះ សមាធិនឹងកាត់បន្ថយនូវភាពចុះខ្សោយរបស់ខួរក្បាល បានន័យថា ធ្វើឱ្យយើងមិនងាយភ្លេចភ្លាំង ចំណេះដឹងរបស់យើងនៅរក្សាទុកជាមួយយើងបានយូរ បង្កើនភាពវ័យឆ្លាតដល់ខួរក្បាលបន្ថយភាពតានតឹង ហត់នឿយ បន្ថយស្រ្តេសជាដើម បង្ការជម្ងឺដាច់សរសៃឈាមខួរក្បាល ។
ក្រៅពីនោះផងដែរ ការសមាធិ នឹងធ្វើឱ្យអារម្មណ៍ស្ងប់ល្អ និងគ្រប់គ្រងអារម្មណ៍បានល្អ មិនគិតច្រើនដែលអាចបំភ្លេចរឿងរ៉ាវមួយចំនួនបង្កើនផ្នត់គំនិងវិជ្ជមានក្នុងខ្លួនរបស់អ្នក បានន័យថា ការសមាធិជម្រុញឱ្យខួរក្បាលរបស់យើងគិតតែរឿងវិជ្ជមាន និងបន្ថយគំនិតអវិជ្ជមានក្នុងខ្លួនបានយ៉ាងពិតប្រាកដ៕