វិធីសាស្រ្ត ៥ យ៉ាងដែលត្រូវធ្វើនៅថ្ងៃនេះ ដើម្បីសុខភាពល្អនៅថ្ងៃស្អែក
តើមានវិធីសាស្រ្តអ្វីខ្លះដែលអ្នកអាចធ្វើបាននៅថ្ងៃនេះ ដើម្បីទ្រទ្រង់សុខភាពរបស់អ្នក ដើម្បីទទួលបានផលកាន់តែល្អនៅថ្ងៃអនាគត?
១. ជ្រើសរើសម្ហូបអាហារដែលផ្ដល់ផលល្អដល់សុខភាព
ការចូលចិត្តញ៉ាំ និង ការខ្វះការធ្វើលំហាត់ប្រាណ អាចបណ្ដាលឲ្យប្រទេសយើង ក្លាយជាប្រទេសមួយដែលមានមនុស្សធាត់ដុះក្បាលពោះបំផុត នៅអាស៊ី ជាមួយនិងមធ្យមភាគ ១៣,៣% ។ ភាពធាត់ដុះក្បាលពុះ គឺជាស្ថានភាពមួយប្រមូលផ្ដុំដោយជំងឺជាច្រើនប្រភេទសម្រាប់ សុខភាពដូចជា ជំងឺលើសឈាម ជំងឺដាច់សសៃឈាមក្នុងខួរក្បាល ទឹកនោមផ្អែម ក្នុងចំណោមជំងឺផ្សេងៗទៀត ។ អ្វីដែលអ្នកអាចធ្វើនៅថ្ងៃនេះ ដើម្បីធានាថា ថ្ងៃស្អែកសុខភាពរបស់អ្នក នឹងល្អប្រសើរនោះ គឺការប្រយ័ត្នប្រយែងទៅនិងរបបអាហាររបស់អ្នក ។ ជ្រើសរើសអាហារដែលផ្ដល់ផលល្អដល់សុខភាព នៅក្នុងមុខម្ហូបប្រចាំថ្ងៃរបស់អ្នក ដោយទទួលទានបន្លែ និង ផ្លែឈើស្រស់ៗឲ្យបានច្រើន កាត់បន្ថយសាច់ ស្ករ និង អាហារចៀន ។ ប្រសិនបើអ្នកមានបំណងបង្កើនអាហារប្រឆាំងអុកស៊ីតកម្ម អ្នកត្រូវទទួលទានផ្លែឈើ និង បន្លែចម្រុះឲ្យបានច្រើន (ពី ៧ ទៅ ១០ មុខជារៀងរាល់ថ្ងៃ) ជាជាងការពឹងផ្អែកលើសារជាតិបន្ថែមសម្រាប់អាហារតែមួយនោះ។
២. ជ្រើសរើសការហាត់ប្រាណ ឬ ការធ្វើចលនារាង្គកាយបែបណាមួយ
ដំណើរការរំលាយអាហារក្នុងរាង្គកាយ កាន់តែចុះខ្សោយនៅពេលយើងឈានចូលវ័យចំណាស់ ដូចនេះវិធីសាស្រ្តតែមួយគត់ ក្នុងការបង្កើនល្បឿននៃការរំលាយអាហារ គឺការហាត់ប្រាណ ។ ដំណើរការរំលាយអាហារឡើងដល់កម្រិតកំពូល នៅពេលអ្នកមានអាយុប្រហែល ២៥ ឆ្នាំ បន្ទាប់មកវាក៏ចាប់ផ្ដើមធ្លាក់ចុះបន្តិចម្ដងៗ ។ បន្ទាប់ពីនេះ រាង្គកាយរបស់អ្នក ចាប់ផ្ដើមដុតកម្ទេចកាឡូរី ក្នុងល្បឿនយឺតៗ ដែលជាសញ្ញាបង្ហាញថា វាលឿនជាង ការឡើងទម្ងន់ធម្មតា ។ ទោះជាយ៉ាងនេះក្ដី ការបាត់បង់មិនមែនទាំងអស់នោះទេ - កីឡាលើកយកសាច់ដុំ (ដូចជាកីឡាលើកដុំដែក) បង្ហាញពីការធ្វើឲ្យរាង្គកាយរឹងម៉ាំ ដុតជាតិខ្លាញ់ក្នុងខ្លួន និង ផលិតសារជាតិអ័រម៉ូនសម្រាប់លូតលាស់ សកម្មភាពទាំងនេះជាសកម្មភាពបង្កើនដំណើរការរំលាយអាហារក្នុងខ្លួន ។
៣. ការត្រួតពិនិត្យរាង្គកាយមួយឆ្នាំម្ដង
វាមិនមែនជាការភ្ញាក់ផ្អើលទេ - ការត្រួតពិនិត្យមួយតួខ្លួន ដែលត្រូវធ្វើឡើងយ៉ាងហោចណាស់មួយឆ្នាំម្ដង មានសារៈសំខាន់ជាចាំបាច់ ដើម្បីថែទាំសុខភាពរបស់អ្នក ឲ្យស្ថិតក្នុងស្ថានភាពល្អប្រសើរ ថែមទាំងជួយបង្កាជំងឺនានានៅពេលអនាគតផងដែរ ។ ការត្រួតពិនិត្យពេញមួយតួខ្លួន នឹងធ្វើតេស្តរាង្គកាយរបស់អ្នក ចំណែកឯការពិនិត្យឈាម ជួយកំណត់អំពីសារជាតិ ខូឡេស្តេរ៉ូល ស្ករក្នុងឈាម កម្រិតនៃចរន្តឈាម និង រោគសញ្ញាផ្សេងៗ - ដំណើរការទាំងនេះ គឺជាសកម្មភាពបញ្ជាក់អំពីស្ថានភាពសុខភាពរបស់អ្នក
៤. អនុវត្តវិធីសាស្រ្តការពារស្បែក
មហារីកស្បែក កើតចេញពីការខូច DNA នៅក្នុងកោសិកាស្បែក ដូចនេះ អ្នកត្រូវធ្វើការការពារឲ្យបានត្រឹមត្រូវបំផុតតាមលទ្ធភាពដែលអាចធ្វើបាន - ជាពិសេសប្រសិនបើអ្នកធ្វើការនៅក្រោមកម្ដៅថ្ងៃញឹកញាប់ ឬ ធាតុអាកាសដែលពេញដោយកម្ដៅថ្ងៃ ។ បន្ថយការខូចកោសិកាស្បែករបស់អ្នក ការពារស្បែកដោយប្រើឡេការពារកម្ដៅថ្ងៃ ពាក់មួក ឬ បាំងឆ័ត្រ នៅពេលដែលអ្នកនៅក្រោមកម្ដៅថ្ងៃ ។ ការអនុវត្តវិធីសាស្រ្តថែរក្សាស្បែក ហាក់ដូចជាវិធីស្វែងរកការថែទាំសោភ័ណភាព ប៉ុន្តែវាមានមុខងាថែទាំសុខភាព ថែមទាំងជួយការពារ ឬ កាត់បន្ថយស្នាមជ្រីវជ្រួញ និង ការប្រែពណ៌របស់ស្បែកផងដែរ ។
៥. គេងគ្រប់គ្រាន់
យោងតាម សមាគមអ្នកប្រើប្រាស់នៅកោះ Penang ថា ប្រជាជនម៉ាឡេស៊ី បានគេងគិតជាមធ្យមភាគចំនួន ៦,៤ ម៉ោងក្នុងមួយថ្ងៃ - ចំនួននេះ ស្ថិតនៅក្រោមរយៈពេល ៨ ម៉ោងក្នុងមួយថ្ងៃតាមការណែនាំ ។ សារៈសំខាន់នៃការទទួលទានដំណេក ដ៏ទៀងទាត់មួយ មិនអាចបង្កើតឲ្យមានភាពធុញថប់ច្រើនឡើយ ។ រាង្គកាយដែលបានសម្រាក ជួយជួសជុល និង ព្យាបាលជាលិកា និង កោសិកានានា ចំណែកការទទួលទានដំណេកមិនគ្រប់គ្រាន់ ត្រូវបានទទួលស្គាល់ថាបានបង្កើន ហានិភ័យនៃជំងឺបេះដូង និង លើសឈាម។