ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសារាចរណែនាំ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ពីការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលជាទ្រព្យធានានៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងលិខិតបញ្ជាក់ពីការរួចបំណុល ជូនអតិថិជនក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ច ទូទាត់សងឥណទានចប់ជាស្ថាពរ។

យោងតាមចេញសារាចរណែនាំ របស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា «ក្នុងគោលបំណងរួមចំណែក ដល់ការរក្សាទំនុកចិត្តរបស់អតិថិជន ចំពោះប្រព័ន្ធធនាគារទាំងមូល ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ឱ្យផ្ដល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលជាទ្រព្យធានានៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងលិខិតបញ្ជាក់ពីការរួចបំណុល ជូនអតិថិជនក្នុងរយៈពេលយ៉ាងយូរ៧ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ច ទូទាត់សងឥណទានចប់ជាស្ថាពរ»៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ