ថៃ៖ តុលាការអនុញ្ញាតឱ្យតម្កល់ប្រាក់សុំនៅក្រៅឃុំ ដើម្បីចៀសវាងជាប់ឃុំឃាំង មុនការបើកសវនាការជំនុំជម្រះ ពាក់ព័ន្ធសំណុំរឿងប្រមាថព្រះមហាក្សត្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤។

លោក Thaksin ត្រូវបានរកឃើញថា មានពិរុទ្ធលើបទចោទប្រមាថព្រះមហាក្សត្រ អាចត្រូវប្រឈមមុខនឹងទោសជាប់ពន្ធនាគារអតិបរមា ១៥ឆ្នាំ ក្នុងមួយបទល្មើស។

តុលាការព្រហ្មទណ្ឌថៃ បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «តុលាការបានសម្រេចអនុញ្ញាតឱ្យ លោក Thaksin អាចនៅក្រៅឃុំ តាមរយៈការដាក់ប្រាក់តម្កល់ ចំនួន៥០០,០០០បាត ឬស្មើនឹង១៣,៦០០ដុល្លារអាមេរិក ក្រោមលក្ខខណ្ឌថា រូបលោកត្រូវហាមឃាត់ មិនឱ្យចាកចេញពីប្រទេសថៃឡើយ លុះត្រាតែទទួលបាន ការអនុញ្ញាតឱ្យធ្វើយ៉ាងដូច្នោះ»៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ