ភ្នំពេញ ៖ រយៈពេល ៨ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចូលជីពីបរទេសមានទំហំទឹកប្រាក់ជាង ២៥០លានដុល្លារអាមេរិក កើនឡើង ២៤.៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលមានទឹកប្រាក់ជាង២០១លានដុល្លារ។ នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ផ្អែកតាមរបាយការណ៍ដដែលនេះ បានបញ្ជាក់ផងដែរថា ការនាំចូលពេញមួយខែ សីហា មានតម្លៃជាង៣៥លានដុល្លារ កើនឡើង១៣.២% បើធៀបនឹងកាលពីខែសីហាដូចគ្នាកាលពីឆ្នាំ២០២៣ មានតម្លៃជាង៣១លានដុល្លារ។

តាមការវាយតម្លៃពីអ្នកជំនាញ ក្នុងវិស័យនេះបានឱ្យដឹងថា ក្នុង១ឆ្នាំកម្ពុជា អាចចំនាយខ្ទង់៤០០លានដុល្លារ នាំចេញជីពីក្រៅប្រទេស៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ