បាងកក៖  តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធទី៧ ខែសីហានេះ បានបញ្ជាឱ្យរំលាយគណបក្សប្រឆាំងដ៏មានប្រជាប្រិយ ពោលគឺគណបក្សចលនាឆ្ពោះទៅមុខ ជុំវិញយុទ្ធនាការដ៏ចម្រូងចម្រាសដើម្បីធ្វើវិសោធនកម្មច្បាប់ ដែលការពាររបបរាជានិយមដ៏មានឥទ្ធិពលពីការរិះគន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។

នៅក្នុងសេចក្តីសម្រេចជាឯកច្ឆន្ទរបស់ខ្លួន តុលាការបានចោទប្រកាន់ គណបក្សចលនាឆ្ពោះទៅមុខ ថាបំផ្លាញរបបរាជានិយម ដូច្នេះ តុលាការធម្មនុញ្ញត្រូវតែរំលាយគណបក្សដោយជៀសមិនរួច។ ក្រៅពីបញ្ជាឱ្យរំលាយគណបក្សប្រឆាំងស្នូលនេះ សេចក្តីសម្រេចក៏បានហាមប្រាមនាយកប្រតិបត្តិរបស់បក្សនេះ ពីឆាកនយោបាយរយៈពេល១០ឆ្នាំ ដែលបង្កើនការព្រួយបារម្ភថ្មីអំពីការបាត់បង់សិទ្ធិប្រជាធិបតេយ្យនៅក្នុងព្រះរាជាណាចក្រក្បែរខាងកម្ពុជាយើងនេះ។ 

សូមបញ្ជាក់ថា ការសម្រេចចិត្តនេះ ធ្វើឡើងរយៈពេលប្រាំមួយខែបន្ទាប់ពីតុលាការដដែល បានបញ្ជាឱ្យគណបក្សចលនាឆ្ពោះទៅមុខទម្លាក់ផែនការរបស់ខ្លួន ដើម្បីធ្វើកំណែទម្រង់ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ ដោយសម្រេចថា វាខុសពីរដ្ឋធម្មនុញ្ញ និងប្រថុយនៃការបំផ្លាញប្រព័ន្ធគ្រប់គ្រងរបស់ប្រទេសថៃ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ