ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា សាលាជំនាន់ថ្មី មិនមានការបិទ ឬលុបទេ គឺនៅបន្តគាំទ្រ ហើយសាលាជំនាន់ថ្មី គឺរដ្ឋជាអ្នកគ្រប់គ្រង។

ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ចៀសវាងការភាន់ច្រឡំ! សម្ដេច នាយករដ្ឋមន្ដ្រី បញ្ជាក់ថា ពុំមានការបិទសាលាជំនាន់ថ្មីទេ គឺផ្អាកតែមជ្ឈមណ្ឌលសិក្សាទំនើបតែប៉ុណ្ណោះ ដែលពីរនេះមិនដូចគ្នាឡើយ។

សម្ដេច បញ្ជាក់ថា មជ្ឈមណ្ឌលសិក្សាទំនើបនេះ ជាផ្នែកមួយរបស់វិស័យឯកជន ដែលសម្ដេចមិនអាចឱ្យអនុវត្តបែបនេះបាននោះឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ