ថៃ៖ ការិយាល័យអគ្គរាជអាជ្ញាថៃ បានឱ្យដឹងនៅថ្ងៃអង្គារ ទី១៨ ខែមិថុនានេះថាអតីតនាយករដ្ឋមន្ត្រី លោក Thaksin Shinawatra ត្រូវបានចោទប្រកាន់ជាផ្លូវការពាក់ព័ន្ធនឹង បទចោទប្រមាថព្រះមហាក្សត្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានBBC នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៤។

ការចោទប្រកាន់ថាលោក Thaksin បានប្រមាថព្រះមហាក្សត្រ គឺមានជាប់ពាក់ព័ន្ធនឹងការអត្ថាធិប្បាយមួយដែលលោកបានធ្វើឡើងកាលពីឆ្នាំ២០១៥ ក្នុងបទសម្ភាសន៍មួយជាមួយ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង។ 

លោក Thaksin ដែលទើបតែត្រូវបានដោះលែងមុនកាលកំណត់ពីការផ្តន្ទាទោសជាប់ពន្ធនាគារ៨ឆ្នាំ កាលពីខែកុម្ភៈកន្លងទៅ និងដែលបានច្រានចោលការចោទប្រកាន់ប្រឆាំងនឹងរូបលោក អាចនឹងប្រឈមមុខជាប់ពន្ធនាគារ ដើម្បីរង់ចាំសវនាការកាត់ទោស ប្រសិនបើលោកត្រូវបានបដិសេធមិនឱ្យតម្កល់ប្រាក់សុំនៅក្រៅឃុំ។ នៅក្នុងប្រទេសថៃ អ្នកដែលត្រូវបានរកឃើញថា មានពិរុទ្ធលើបទចោទប្រមាថព្រះមហាក្សត្រ អាចត្រូវប្រឈមមុខនឹងទោសជាប់ពន្ធនាគារអតិបរមា ១៥ឆ្នាំ ក្នុងមួយបទល្មើស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ