ថៃ៖ រោងចក្រផលិតទឹកកក Banglamung Ltd ក្នុងស្រុក Bang Lamung នៃខេត្ត Chonburi ក្នុងប្រទេសថៃ មានការលេចធ្លាយឧស្ម័នអាម៉ូញាក់បង្កជាភាពស្លន់ស្លោ និងប៉ះពាល់ដល់ម​នុស្សជាង១០០នាក់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤។

ឧបទ្ទវហេតុនេះ កើតឡើងនៅម៉ោង ១១.៣៦នាទីយប់ថ្ងៃពុធទី១៧ខែមេសា ហើយភ្លាមៗនោះ ក្រុមអ្ន​កជួយសង្គ្រោះ បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ ខណៈកម្មករ​នៅ​រោងចក្រនិង​អ្នក​ស្រុក​ ក្នុង​រង្វ​ង់​​ចម្ងាយពីរ​គីឡូម៉ែត្រ​ ត្រូវ​បាន​ជម្លៀស​ចេញ​ភ្លាមៗ បន្ទាប់​មក​មាន​ផ្សែង​ហុយ ហើយក្រោយពេលពួក​គេប៉ះជាមួយឧស្ម័នដែលធ្លាយ ស្រាប់តែ​រលាក​ភ្នែក និង​ច្រមុះ​ លើសពីនេះ ដល់ថ្នាក់មានមនុស្ស​មួយចំនួន ​បាត់បង់​ស្មារតី​ទៀតផង។

អាជ្ញាធរមូលដ្ឋាននិយាយថា អ្នករបួសចំនួន១២៨នាក់ ទទួលការព្យាបាលបឋមនៅកន្លែងកើតហេតុ ក្រោយមកក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យនានា។ស្របពេលជាមួយគ្នានោះដែរ មន្ត្រីសុខាភិបាលស្រុក Bang Lamung បានណែនាំអ្នកស្រុក ​សូមកុំទទួលទានអាហារណាមួយដែលអាចប៉ះពាល់នឹងឧ​ស្ម័នអាម៉ូញាក់ដែ​លលេចធ្លាយនេះ ឲ្យសោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ