ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន០៤នាក់ថែមទៀត ដែលជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ ខណៈអ្នកជំងឺ០៦នាក់ ជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

អ្នកឆ្លងកូវីដ១៩ ទាំង៤នាក់រួមមាន៖

១៖ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ ស្នាក់នៅឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។

២៖ ស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ ស្នាក់នៅឃុំជ្រោយស្មៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។

៣៖ ស្ត្រីជនជាតិខ្មែរ អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិនិមិត្ត៣ ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។

៤៖ ស្ត្រីជនជាតិខ្មែរអាយុ ២៦ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។

សូមកត់សម្គាល់ថា៖ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីទាំង០៤នាក់ខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញគឺ វិជ្ជមានវីរុសកូរីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ