ប្អូនស្រីបង្កើតលោក គីម ជុងអ៊ុនថាផ្កាយរណបឈ្លបយកការណ៍យោធានឹងចូលដល់គន្លងតារាវិថីក្នុងពេលឆាប់ៗនេះ
កូរ៉េខាងជើង៖ លោកស្រី Kim Yo Jong មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង និងជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយថា ផ្កាយរណបឈ្លបយកការណ៍យោធាកូរ៉េខាងជើង នឹងចូលទៅក្នុងគន្លងអវកាសក្នុងពេលឆាប់ៗនេះ ហើយចាប់ផ្តើមបេសកកម្មរបស់ខ្លួន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃព្រហស្បតិ៍ ។
លោក Kim បាននិយាយថាបាញ់បង្ហោះផ្កាយរណបជាសិទ្ធការពារខ្លួនប្រសិនបើការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើងត្រូវថ្កោលទោស ប្រទេសទាំងអស់ដែលបានបាញ់បង្ហោះផ្កាយរណបរាប់ពាន់គ្រឿងរួចមកហើយ រួមទាំងសហរដ្ឋអាមេរិក គួរតែត្រូវបានថ្កោលដែរ ។
សេចក្តីថ្លែងការណ៍របស់ KCNAបាននិយាយថា នៅព្រឹកថ្ងៃពុធ ការប៉ុនប៉ងរបស់កូរ៉េខាងជើងក្នុងការដាក់ផ្កាយរណបឈ្លបយកការណ៍យោធានៅក្នុងលំហអាកាសបានបរាជ័យ នៅពេលដែលឆ្លងចូលដំណាក់កាលទីពីរនៃគ្រាប់រ៉ុក្កែតបានដំណើរការខុសប្រក្រតី។ កាសែតKCNA បាននិយាយថា "រ៉ុក្កែតយានផ្កាយរណបថ្មី Chollima-1 បានធ្លាក់ចូលទៅក្នុងសមុទ្រខាងលិច ខណៈដែលវាបានបាត់បង់ការជំរុញដោយសារតែការចាប់ផ្តើមម៉ាស៊ីនខុសប្រក្រតីនៅដំណាក់កាលទី 2 បន្ទាប់ពីដំណាក់កាលទី 1 ត្រូវបានបំបែកចេញពីគ្នាក្នុងអំឡុងពេលហោះហើរធម្មតា" ។
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានកំណត់អត្តសញ្ញាណវត្ថុមួយ ដែលសន្មតថាជាផ្នែកនៃអ្វីដែលកូរ៉េខាងជើង អះអាងថា ជាយានអវកាសរបស់ខ្លួន នៅក្នុងសមុទ្រប្រហែល ២០០ គីឡូម៉ែត្រ ភាគខាងលិចនៃកោះ Eocheong នៅម៉ោងប្រហែល 8:05 ព្រឹក ហើយស្ថិតនៅក្នុង ដំណើរការនៃការទទួលបានវា៕