ភ្នំពេញ៖អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ប្រកាសពីការបិទនាវាចរណ៍ជាបណ្ដោះអាសន្ន ចំពោះមធ្យោបាយគ្រប់ប្រភេទតាមផ្លូវទឹក ត្រង់ចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ 

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ឲ្យដឹងថា តបតាមការស្នើសុំ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែ លត្រូវតភ្ជាប់ និងអនុវត្តការងារ ដាក់បំពង់មេនាំទឹកស្អាត នៅបាតទន្លេសាប ដែលត្រូវឆ្លងពីត្រើ យខាង កើតស្ពានព្រែកព្នៅ ឆ្ពោះទៅត្រើយខាងលិច ដើម្បីនិងក្រុងតាខ្មៅ នឹងប្រព្រឹត្តទៅចាប់ពីផ្គត់ផ្គង់ទឹកស្អាត និងបំពេញសេចក្តីត្រូវការបន្ថែម ជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ឲ្យបានទាន់កម្មវិ ធីផែនការដែលបានកំណត់ ហើយការដាក់បំពង់មេ នាំទឹកស្អាតនេះ ម៉ោង៦៖០០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ រហូតដល់បិទបញ្ចប់ការងារនៅម៉ោង៦៖០០នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។


អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក បញ្ជាក់ថា ដើម្បីគ្រប់គ្រងការងារនេះ ឲ្យមានប្រសិទ្ធភាព និងបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុអគ្គនាយកដា្ឋនដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ និងកំពង់ផ សូមបិទការធ្វើនាវាចរណ៍ ជាបណ្តោះអាសន្ន ចំពោះមធ្យោបាយគ្រប់ប្រភេទតាមផ្លូវទឹក ដែលត្រូវឆ្លងកាត់ចំណុចស្ពានព្រែកព្នៅតាមដងទន្លេសាប ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមកាលបរិច្ឆេទដូចជម្រាបជូនខាងលើ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ