ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការបង្កាត់ពូជសត្វខ្សឹបក្រៅជម្រកធម្មជាតិ ចូលរួមចំណែកដល់ការរស់រានមានជីវិត នៃប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុតនេះ។

កាលពីពេលថ្មីៗនេះ ពងខ្សឹបចំនួន២គ្រាប់ ត្រូវបានប្រមូលចេញពីតំបន់អភិរក្សសត្វខ្សឹបនៅក្នុងតំបន់ទំនាបខាងជើងបឹងទន្លេសាប។ ពងខ្សឹបដែលបានប្រមូលមកត្រូវបានបញ្ជូនទៅកាន់កន្លែងបង្កាត់ពូជសត្វខ្សឹបនៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ជាកន្លែងដែលពងទាំងនេះត្រូវបានភ្ញាស់បែបសិប្បនិម្មិតដោយជោគជ័យ។


លោក នេត្រ ភក្ត្រា ក៏សូមអបអរសាទរក្រុមអ្នកជំនាញមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ដែលធ្វើបានជោគជ័យ លើការភ្ញាស់បែបសិប្បនិម្មិតចំពោះពងសត្វខ្សឹបចំនួន២គ្រាប់ ដែលត្រូវបានប្រមូលចេញពីតំបន់អភិរក្សសត្វខ្សឹប នៅក្នុងតំបន់ទំនាបខាងជើងបឹងទន្លេសាប។ នេះពិតជាមានព័ត៌មានដ៏អស្ចារ្យសម្រាប់ក្រុមអ្នកអភិរក្ស និងប្រជាជនកម្ពុជា។


អ្នកនាំពាក្យរូបនេះ បានថ្លែងថា ពងខ្សឹបទាំង២គ្រាប់នេះ បានញាស់ក្នុងសប្តាហ៍ទីមួយនៃខែឧសភា ហើយកូនខ្សឹបទាំងពីរក្បាលត្រូវបានចិញ្ចឹមបញ្ចុកចំណីដោយអ្នកថែទាំសត្វដ៏មានបទពិសោធន៍របស់ពួកយើង។ ពួកវានឹងត្រូវបានដាក់បញ្ចូលទៅក្នុងចំនួនរបាយប្រជាសាស្រ្តសត្វខ្សឹបក្រៅជម្រកធម្មជាតិនៅ ACCB ដែលពួកវានឹងចូលរួមចំណែកដល់ការរស់រានមានជីវិតនៃប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុតនេះ៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ