ភ្នំពេញ៖សត្វខ្សឹប គឺជាបក្សីកម្របំផុតមួយប្រភេទនៅក្នុងពិភពលោក។ សត្វបក្សីប្រភេទនេះត្រូវបានគេចាត់ចំណាត់ថ្នាក់ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយមានវត្តមាននៅតែប្រទេសឥណ្ឌា នេប៉ាល់ និងកម្ពុជាប៉ុណ្ណោះ។  

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះដែលធ្វើជាដៃគូជាមួយក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កំពុងតែធ្វើការអភិរក្សសត្វខ្សឹបពេញវ័យចំនួនប្រមាណ ១៥៩ក្បាល ដែលកំពុងជួយបង្កើនចំនួនអនុប្រភេទនេះនៅឆ្នាំ២០២០ដើម្បីមិនឱ្យមានការវិនាសផុតពូជ។

អង្គការបានអនុវត្តកម្មវិធីបង្កាត់ពូជ (គឺក្រុមបង្កាត់ពូជក្នុងទ្រុង) នៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តអភិរក្សក្រៅតំបន់ធម្មជាតិដែលបានបង្កើតឡើងសម្រាប់អភិរក្សប្រភេទដ៏កម្រនេះ។ នាពេលថ្មីៗនេះ ពួកយើងបានបញ្ចប់ការសាងសង់ទ្រុងបង្កាត់ពូជសត្វខ្សឹបថ្នាក់ពិភពលោកដំបូងគេបង្អស់ ហើយការសាងសង់ទ្រុងបង្កាត់ពូជនេះអាចដំណើរការទៅបានដោយមានការឧបត្ថម្ភថវិកាពីអង្គការ Mandai Nature ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ