លោក សាឌីក អាល់ម៉ាឌី ( Sadiq al-Mahdi ) ប្រមុខគណបក្ស អ៊ុមម៉ា ( Umma ) និង ជាអតីតនាយករដ្ឋមន្រ្តីនៃប្រទេសស៊ូដង់ បានទទួលមរណភាព ក្រោយឆ្លងវីរុសកូរ៉ូណាឬកូវីដ-១៩។ នេះបើយោងទៅតាមប្រភពីក្រុមគ្រួសារ និងសេចក្តីថ្លែងការណ៍របស់គណបក្ស នៅព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២០។ លោក Mahdi ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្នុងប្រទេសអារ៉ាប់រួម ក្រោយ៣សប្តាហ៍នៃការឆ្លងវីរុសកូវីដ-១៩ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុកមិនធូរស្បើយ។
គួរជម្រាបជូនថា លោកMahdi អាយុ៨៤ឆ្នាំ បានក្លាយជានាយករដ្ឋមន្រ្តីជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យចុងក្រោយបង្អស់របស់ប្រទេសស៊ូដង់។ លោកបានគ្រប់គ្រងតំណែងនាយករដ្ឋមន្រ្តីចំនួន២ដង គឺពីឆ្នាំ១៩៦៦ដល់១៩៦៧ម្តងនិងម្តងទៀតពីឆ្នាំ១៩៨៦ដល់១៩៨៩។ ក្នុងតំណែងនាយករដ្ឋមន្រ្តី លោកត្រូវគេផ្ដួលរំលំនៅក្នុងរដ្ឋប្រហារយោធាទាំងពីរលើក។ បើទោះបីជាលោក Mahdi ត្រូវបានគេផ្តួលរំលំយកអំណាចហើយក៏ដោយ ប៉ុន្តែលោកនៅតែជាឥស្សរជននយោបាយដ៏មានឥទ្ធិពលមួយរូបនៅស៊ូងដង់៕SP