ថ្មីៗនេះមានការផ្សព្វផ្សាយ លើបណ្តាញសង្គម ដោយមានរថយន្តដឹកទំនិញធុនធំចំនួន២ បានធ្វើការបើកបរវ៉ាជែងគ្នា រេពេញផ្លូវដែលធ្វើឱ្យអ្នកដំណើរផ្សេងទៀតមានការខ្លាចរអារនិង ធុញទ្រាន់យ៉ាងខ្លាំងចំពោះសកម្មភាពផ្ទុយពីច្បាប់ទាំងនេះ។

ទន្ទឹមជាមួយនឹងការខឹងសម្បារ នឹងអ្នកបើកបរអគតិដែលបើកបរមើលងាយអាយុជីវិតអ្នកដទៃបែបនេះ មហាជនក៏មានងើងឆ្ងល់ចំពោះ កម្លាំងមានសមត្ថកិច្ចដែលពុំអាចស្រាវជ្រាវរកមុខ អ្នកបើកឡានទាំងនោះ មកណែនាំនិងផ្តន្ទាទោសតាមផ្លូវច្បាប់បាននៅឡើយ។ 

មហាជនបានបង្ហាញមតិថា ក្នុងករណីមានសកម្មភាពការបើកបរបែបនេះកម្រឃើញមន្ត្រីនគរបាលចរាចរណ៍ធ្វើការចុះអន្តរាគមន៍ ចាប់ឬហៅមកណែនាំភ្លាមៗណាស់ ជាមួយគ្នានេះ ប្រជាពលរដ្ឋសង្ឃឹមថា កម្លាំងអ្នកអនុវត្តច្បាប់គួរតែដាក់វិធានការលើបុគ្គលទាំងនេះ ឱ្យបានខ្លាំងក្លាជាទីបំផុតដើម្បីអោយបុគ្គលទាំងនេះរៀងចាល លែងហ៊ានប្រព្រឹត្តបែបនេះតទៅទៀតព្រោះថាអាយជីវិតមិនមានលក់នៅផ្សានោះទេ ។

គួរំលឹកថា កាលពីពេលកន្លងទៅថ្មីៗដែរនោះ ករណីរឿងរថយន្តសាមយ៉ុង និងរថយន្តកុតានឺ វ៉ាងជែងគ្នានោះ នៅពុំទាន់រកមុខឃើញអ្នកបើកបរនៅឡើយទេ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ