ជាលើក ដំបូងហើយដែលអ្នកវិទ្យាសាស្ត្របាន រកឃើញ វីរុសដែលបង្ករោគកូវីដ១៩(SARS-CoV-2)  នៅខាងក្រៅប្រទេសចិន។អ្នកវិទ្យាសាស្ត្របានរកឃើញវីរុសទាំង ២ នេះនៅក្នុងជ្រឹងនិងសត្វប្រចៀវដែលរក្សាទុកក្នុងមន្ទីរពិសោធន៍កម្ពុជានិងជប៉ុន។នេះបើតាមវេបសាយ lives cience ដែលបានធ្វើការចុះផ្សាយកាលពីពេលថ្មីៗនេះ។

SARS-CoV បណ្តាលឱ្យមានការផ្ទុះឡើងនៃរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវនៅដើមទសវត្សឆ្នាំ ២០០០, SARS-CoV-2 ទំនងជាមានប្រភពដើមនៅក្នុងសត្វប្រចៀវ។ ប៉ុន្តែភ័ស្តុតាងខ្លះបានបង្ហាញថាវីរុសនេះប្រហែលជាបានឆ្លងទៅសត្វមុនពេលឆ្លងទៅមនុស្ស។តាមរយៈការស្រាវជ្រាវនឹងតាមដាន ទាក់ទងនឹងមេរោគ អ្នកវិទ្យាសាស្ត្របានឱ្យដឹងថា SARS-CoV-2 ឆ្លងចេញពីសត្វប្រចៀវទៅមនុស្សបង្កឱ្យមានការរីករាលដាលនៃជំងឺរាតត្បាតនាពេលបច្ចុប្បន្ន។ ឥឡូវអ្នកវិទ្យាសាស្ត្របានរកឃើញវីរុសប្រភេទនេះនៅក្នុងប្រទេសកម្ពុជា។

វេជ្ជបណ្ឌិតដួង វាសនា ដែលបានដឹកនាំការស្រាវជ្រាវនៅវិទ្យាស្ថានប៉ាស្ទ័រក្នុងប្រទេសកម្ពុជាបាននិយាយថា“ នេះគឺជាអ្វីដែលយើងកំពុងស្វែងរក ហើយយើងបានរកឃើញ!! វាគួរឱ្យភ្ញាក់ផ្អើល ហើយការស្រាវជ្រាវនៅតែបន្ត នៅឡើយ។

មកដល់ពេលនេះ ថាតើវីរុសដែលរកឃើញនៅក្នុងប្រទេសកម្ពុជាអាចឆ្លងចូលកោសិកាមនុស្សឬក៏អត់ វានៅតែជាអាថ៌កំបាំងនៅឡើយ។ ប៉ុន្តែការរកឃើញវីរុសថ្មីនៅក្នុងសត្វប្រចៀវអាចផ្តល់ជាតម្រុយអំពីរបៀបដែល SARS-CoV-2 អាចឆ្លងដល់មនុស្ស - ក៏ដូចជាជួយយើងស្មានទុកជាមុនអំពីរោគរាតត្បាតនាពេលអនាគត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ