មានវីដេអូ៖ជនបរទេសម្នាក់ជាអ្នកសិក្សាស្រាវជ្រាវបានបង្ហាញរូបភាពសត្វកម្រជាច្រើនប្រភេទនៅ ឧទ្យានជាតិវិរៈជ័យ
បុរសជនជាតិអាមេរិក ម្នាក់ឈ្មោះ Greg McCann ដែលធ្លាប់បានមកដើរកម្សាន្តនិងធ្វើការស្រាជ្រាវ នៅប្រទេសកម្ពុជា បានបង្ហាញរូបថតជាច្រើនសន្លឹក ដែលគាត់បានថត នៅឧទ្យានជាតិវិរៈជ័យ ។ដោយនៅក្នុងរូបថតគេបានមើលឃើញថា ថតតាំងពីឆ្នាំ២០១៤មកម្ល៉េះ ហើយឃើញមានប្រភេទសត្វព្រៃកម្រជាច្រើនទៀត ដែលប្រជាពលរដ្ឋ ជាពិសេសក្មេងជំនាន់ក្រោយពុំធ្លាប់បាន ឃើញនិងពុំធ្លាប់បានស្គាល់ ហើយក៏សឹងតែផុតពូជទៅហើយនោះ ។
ទន្ទឹមនឹងការបង្ហាញ រូបភាពសត្វកម្រនេះដែរ បច្ចុប្បន្ននេះក្រសួងបរិស្ថាន ក៏ដូចជាអង្គការអភិរក្សសត្វព្រៃមួយចំនួនបានចូលរួមយ៉ាងសកម្មក្នុងការជួយសង្គ្រោះដល់សត្វងាយរងគ្រោះ
នៅតាមតំបន់ការពារធនធានធម្មជាតិមួយចំនួនក្នុងប្រទេសកម្ពុជាធ្វើយ៉ាងណាឱ្យធនធានទាំងអស់នោះគង់វង្សយូរអង្វែងផងដែរ ។
សូមបញ្ជាក់ថា "ឧទ្យានជាតិវិរៈជ័យ"ជាឧទ្យានជាតិទេសចរណ៍បែបធម្មជាតិ ឧទ្យានជាតិនេះមានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិ ដែលមានចំងាយប្រមាណជា ៥៤គីឡូម៉ែត្រ ពីទីរួមរតនគិរី នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាព្រៃឈើ,សត្វព្រៃ, ទឹកជ្រោះជាច្រើនកន្លែង។ នៅទីនេះ ភ្ញៀវទេសចរអាចធ្វើដំណើរបែបផ្សងព្រេងទៅកាន់តំបន់ផ្សេងៗ ដូចជា ទៅកាន់ទឺកជ្រោះ ទៅមើលសត្វព្រៃ គយគុនទេសភាពពីលើភ្នំ ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ