អ្នកឡើងភ្នំម្នាក់ក្នុងពេលធ្វើដំណើរផ្សងព្រេង បានឃើញសាកសពសត្វឥន្ទ្រីមួយក្បាលដែលបានបាត់បង់ជីវិតនៅក្នុងទ្រង់ទ្រាយធម្មតា មិនមានរបួសស្នាមអ្វីទាំងអស់ ទើបអ្នកស្រាយជ្រាវសន្និដ្ឋានថា បានស្លាប់ដោយសារតែវាមានអាយុច្រើន។វាបានស្លាប់នៅម្ភៃឆ្នាំក្រោយនៅជ្រលងភ្នំChild ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ 

អ្នកឡើងភ្នំម្នាក់នោះ បានឃើញឧបរកណ៍GPSនៅលើខ្លួនរបស់ វាពិតជាអស្ចារ្យខ្លាំងនៅពេលដែលគាត់យកឧបករណ៍នោះ មកភ្ជាប់ជាមួយនឹងកុំព្យូរទ័ ដោយឃើញមានទន្និន័យជាច្រើននៃការធ្វើដំណើររបស់ឥន្ទ្រីវ័យ២០ឆ្នាំនេះ ។

ឧបករណ៍តាមដានការហោះហើរមួយនេះ បានថតគ្រប់សកម្មភាព និងទីកន្លែងដែលឥន្ទ្រីមួយក្បាលនេះបានឆ្លងកាត់។

ក្នុងពេលដែលនៅរស់សត្វឥន្ទ្រីនេះបានឆ្លងកាត់ គ្រប់ប្រទេសនៅភាគកណ្តាលខាងកើត ហើយបានហោះហើរទៅតំបន់អាហ្រ្វិក២ដង ព្រមទាំងបានទៅស៊ូដង់ និងការហ្សាក់ស្ថាន។ជាមួយគ្នានេះ សត្វឥន្ទ្រីមួយក្បាលនេះក៏បានហោះហើរឆ្លងកាត់តំបន់ដែលមានភ្នំខ្ពស់ៗ និងតំបន់វាលខ្សាច់។ប៉ុន្តែអ្វីដែរគួរអោយចាប់អារម្មណ៍នោះ គឺឥន្ទ្រីមួយក្បាលនេះមិនដែរ ឆ្លងកាត់តំបន់មហាសមុទ្រនោះទេវាដូចបង្ហាញភាពភ័យខ្លាចចំពោះការហោះហើរឆ្លងកាត់ទឹក ។

តែអ្វីដែរយើងមិនដែរដឹង ហើយគួរអោយភ្ជាក់ផ្អើលនោះគឺ សត្វឥន្ទ្រីប្រភេទនេះ ជាប្រចាំតែងហោះហើរ ក្នុងរយៈចំងាយ៣៥៥គីឡូមែត្រជារៀងរាល់ថ្ងៃ ។បើតាមការឱ្យដឹង ពីសំណាក់ក្រុមអ្នកស្រាវជ្រាវ បច្ចុប្បន្នពួកគេកំពុងតាមដានឥន្ទ្រីចំនួន ១៣  ដោយពួកវាបក្សីបង្កាត់ពូជនៅស៊ីបេរីនិងកាហ្សាក់ស្ថានប៉ុន្តែហោះហើរទៅអាស៊ីខាងត្បូងសម្រាប់រដូវរងារ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ