នៅលើកំណាត់ផ្លូវខ្វែង រ៉ាតឆាប្រាសុង សង្កាត់ជំនួញកណ្តាលក្រុងបាងកក ក្រុមយុវជនបាតុករ ជាសិស្ស និស្សិតជាច្រើនពាន់នាក់ បានមកអង្គុយជួបជុំគ្នា នៅយប់ថ្ងៃព្រហស្បតិ៍ ទាមទារឲ្យលោកប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង និងដោះលែងមិត្តភក្តិ ពួកគេ ជាង២០នាក់ ដែលត្រូវគេចាប់កាលពីពេលព្រឹក។

បាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា នៅក្រុងបាងងកកបង្ហាញពីការតក់ស្លុតនិងកំហឹង ការប្រ ឆាំងរ បស់ពួកគេ ក្រោយរដ្ឋាភិបាលថៃបានប្រកាសពីវិធានការណ៍បន្ទាន់ដើម្បីហាមឃាត់ការប្រមូលផ្តុំមនុស្ស ៥ នាក់ឬច្រើនជាងនេះដើម្បីព្យាយាមបញ្ចប់ការតវ៉ារយៈពេល ៣ ខែ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០។

ការធ្វើបាតុកម្មបានធ្វើតាំងពីពាក់កណ្តាលខែកក្កដា ដែលជាបាតុកម្មដ៏ធំបំផុតដើម្បី បណ្តេញលោក នាយក រដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចាឱ្យចេញពីតំណែង និងដើម្បីទប់ស្កាត់អំណាចរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ។ ដោយបាតុករក៏បានប្រកាសថាពួកគេនឹងត្រ ឡប់មកតវ៉ាជាថ្មី នៅល្ងាចថ្ងៃសុក្រនេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ