ដើមត្នោតគឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។

គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង។

ដោយយល់ឃើញពីសារប្រយោជន៍នៃដើមត្នោត អាជ្ញាធរជាតិអប្សរាបានរៀបចំបណ្តុះនិងដាំដើមត្នោតឡើងវិញបានចំនួន៦០០០ដើមក្នុងរមណីយដ្ឋានអង្គរក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ។

នៅពេលធំ ត្នោតទាំងនោះមិនត្រឹមតែផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ តែថែមទាំងបានបង្កើតជាទស្សនីយភាពវប្បធម៌ដ៏ល្អអស្ចារ្យទៀតផង។

អាជ្ញាធរជាតិអប្សរានឹងបន្តបណ្តុះនិងដាំកូនត្នោតទៀតឲ្យបានកាន់តែច្រើន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ