ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងផ្តាំប្រាប់អាចារ្យអាពាហ៍ពិពាហ៍ សូមសួរម្ចាស់ដើមការជាមុនសិន ថា តើគួរធ្វើពិធីអ្វីខ្លះ ដើម្បីសម្រេចរៀបចំពិធីចៀសវាងការរឹងទទឹងដាក់គ្នា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី៨ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «កុំយកក្បួនច្បាប់របស់យើងទៅបង្ខំឲ្យម្ចាស់ដើមការធ្វើតាមយើងទាំងអស់ ប្រសិនបើម្ចាស់ពិធីការ គេមានទំនៀមទម្លាប់របស់គេ អាចារ្យគួរតែធ្វើតាមម្ចាស់ដើមការខ្លះ ចៀសវាងការរឹងទទឹងដាក់គ្នាហើយបង្កទៅជាបញ្ហា»។


សូមជម្រាបថា ទាក់ទងនឹងការលើកកម្ពស់សមត្ថភាពយល់ដឹងអំពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរ សម្ដេចតេជោកន្លងទៅក៏ធ្លាប់បានណែនាំឱ្យក្រសួងធម្មការ និងសាសនា បន្តរៀបចំកម្មវិធីជួបជុំជាប្រចាំឆ្នាំ ដើម្បីបង្កលក្ខណៈឱ្យអាចារ្យ អាចារិនី ទាំងអស់ នៃសមាគមអាចារ្យខ្មែរ មានឱកាសផ្លាស់ប្តូរមតិយោបល់ និងចែករំលែកចំណេះ ដឹងផ្សេងៗ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ