ថៃ៖ ភាគីថៃ-ចិននឹងចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ លើគម្រោងផ្លូវរថភ្លើងល្បឿនលឿន (SRT) ដំណាក់កាលទីមួយ។នេះបើយោងតាមអនុរដ្ឋមន្ត្រីដឹកជញ្ជូន Surapong Piyachote ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤។

កំណាត់ដំបូង នៃផ្លូវរថភ្លើងល្បឿនលឿនខាងលើនេះ នឹងផ្សាភ្ជាប់ពីទីក្រុងបាងកក ទៅកាន់ខេត្ត នគររាជសីម៉ា (Nakhon Ratchasima) ដែលមានប្រវែង ២០០គីឡូម៉ែត្រ ហើយសម្រាប់កំណាត់ទី ២ គឺផ្សាភ្ជាប់ពីខេត្ត នគររាជសីម៉ា ទៅកាន់ខេត្ត ណុង ខៃ (Nong Khai) ជាប់ព្រំដែនប្រទេសឡាវ ដែលមានប្រវែង ៣៣០គីឡូម៉ែត្រទៀត។


គម្រោងខាងលើនេះ ស្ថិតនៅក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ប្រកបដោយមហិច្ឆតារបស់ចិន ដើម្បីផ្សាភ្ជាប់ប្រទេសសេដ្ឋកិច្ចយក្សលំដាប់លេខ ២ នៃពិភពលោកនេះ ជាមួយនឹងបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ អាស៊ីកណ្តាល និងអាស៊ីខាងត្បូងជាដើម ព្រមជាមួយនឹងការបង្កើតផ្លូវធ្វើនាវាចរ ជាមួយនឹងប្រទេសមជ្ឈិមបូព៌ា និងអឺរ៉ុបផងដែរ។

គួរបញ្ជាក់ថា កាលពីដើមខែធ្នូ ឆ្នាំ២០២១ ខ្សែរថភ្លើងផ្សាភ្ជាប់រវាងប្រទេសឡាវ និងចិន បានចាប់ផ្តើមដំណើរការជាផ្លូវការ។ ដោយឡែកទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងថៃ និងឡាវវិញបានឈានដល់ ៦.៩ពាន់លានបាត (២០៨.៨៤លានដុល្លារអាមេរិក) កាលពីឆ្នាំ២០២១ ធៀបនឹងទំហំ ៤.៦៤ពាន់លានបាត កាលពីឆ្នាំ២០២០៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ