ខ្លាឃ្មុំផេនដាយក្សមួយក្បាលផ្តល់កំណើតដល់២ក្បាលនៅមជ្ឈមណ្ឌលស្រាវជ្រាវQinling Giant Panda ក្នុងខេត្ត Shaanxi
ចិន៖ ខ្លាឃ្មុំផេនដាភ្លោះបានកើតនៅមជ្ឈមណ្ឌលបង្កាត់ពូជមួយនៅភាគនិរតីនៃប្រទេសចិន ដែលជាសញ្ញានៃការរីកចម្រើន ខណៈដែលវាតស៊ូដើម្បីរស់រានមានជីវិតចំពេលមានការប្រែប្រួលអាកាសធាតុ និងការបាត់បង់ទីជម្រក។
ខ្លាឃ្មុំផេនដាយក្សមួយក្បាលឈ្មោះ Qin Qin បានផ្តល់កំណើតដល់២ក្បាលនៅមជ្ឈមណ្ឌល ស្រាវជ្រាវ Qinling Giant Panda ក្នុងខេត្ត Shaanxi នៅប្រទេសចិន!កូនឈ្មោលមានទម្ងន់១៧៦,៤ ក្រាម កូនញីមានទំងន់១៥១,២ក្រាមការផ្តល់កំណើតកូនជាលើកទី២របស់មេខ្លាឃ្មុំ ផេនដាដ៏កម្រឈ្មោះ Qin Qin ដោយផ្តល់កំណើតកូនទី១ឆ្នាំ២០១៣ និង ទី២នៅឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា ចំនួនសត្វខ្លាឃ្មុំផេនដាព្រៃបានកើនឡើងជាបណ្តើរៗ ដោយឈានដល់ការប៉ាន់ប្រមាណបច្ចុប្បន្នចំនួន ១៨០០។ប្រហែល៥០០ក្បាល ផ្សេងទៀតរស់នៅ ក្នុងសួនសត្វ និងតំបន់បំរុង ដែលភាគច្រើននៅក្នុងខេត្តស៊ីឈួនដែលមានព្រៃឈើច្រើន៕
អត្ថបទទាក់ទង
-
ចិនគ្មានអ្នកស្លាប់ដោយសារកូវីដ១៩ជាលើកដំបូង