ប៉ូឡូញ៖ ក្រុមហ៊ុនប្រេងរដ្ឋ របស់ប្រទេសប៉ូឡូញ PKN Orlen បានអះអាងថា ខ្លួនកំពុ ងខាតបង់ទឹកប្រាក់ ប្រមាណជា២៧លានដុល្លារ ជារៀងរាល់ថ្ងៃដោយសារតែតម្លៃទីផ្សា រខុសគ្នារវាងប្រេងរបស់រុស្សី និងប្រេងលក់នៅលើទីផ្សារ។

ប្រធានប្រតិបត្តិ របស់ក្រុមហ៊ុនបានថ្លែង ប្រាប់ក្រុមអ្នកកាសែតបរទេស ថា ទោះបីជារដ្ឋាភិបាលទីក្រុង Warsaw បានដាក់បម្រាមទៅលើប្រេង របស់រុស្សីក្តីប៉ុន្តែប៉ូឡូញ នៅតែចង់ឲ្យមានការអនុវត្តតឹងរឹងខ្លាំង បន្ថែមទៀតចំពោះទណ្ឌកម្មប្រេងប្រឆាំងរុស្សី ។

 

ប៉ូឡូញកាលពីខែមិនា ធ្លាប់បានសន្យាថា នឹងឈប់នាំចូល រួមប្រេង របស់រុស្សីនៅត្រឹមដំណាច់ឆ្នាំ២០២២ ខណៈដែលក្រុមហ៊ុន PKN Orlen បច្ចុប្បន្នកំពុងបញ្ជាទិញប្រេង ដែលមានតម្លៃលើសពីតម្លៃ កាលពីមុនដល់ទៅ៣០ដុល្លារ ក្នុងមួយបារ៉ែល ។

 

គួរឲ្យដឹងដែរថាប្រទេសប៉ូឡូញ គឺជាអ្នកគាំទ្រដ៏តឹងរ៉ឹងបំផុតមួយ ចំពោះការហាមឃាត់ទូទាំង សហភាពអឺរ៉ុបលើ ថាមពលរុស្ស៊ី ប៉ុន្តែ PKN Orlen បានបន្តទិញប្រេងរុស្ស៊ីសម្រាប់ការប្រើប្រាស់ក្នុងស្រុក តាមរយៈខ្សែ Druzhba ដោយឈានដល់ការប្តឹង ប្រតិបត្តិកររុស្ស៊ី របស់បំពង់បង្ហូរប្រេងTatneftកាលពីខែមីនា ដោយសារតែការមិនបង់ប្រាក់ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ