ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ បានសម្តែងការខកចិ ត្តយ៉ាងខ្លាំង ចំពោះ សេចក្តីសន្និដ្ឋានមិនត្រឹមត្រូវ និងបង្កឱ្យមានការភាន់ច្រទ្បំ របស់លោក David Kaye អ្នករាយការណ៍ពិសេស ស្តីពីសេរីភាពនៃការបញ្ចេញពាក់ព័ន្ធនឹងការឆ្លើយតបចំពោះមេរោគកូវីដ១៩ របស់កម្ពុជា ដែលបានដាក់បញ្ចូលនូវគោលការណ៍សិទ្ធិមនុស្ស។

តំណាងអចិន្រ្តៃយ៍កម្ពុជា បានចាត់ទុកថា អ្នករាយការណ៍ពិសេសហាក់មិនត្រឹមតែពុំ បានថ្កោលទោស ការក្លែងព័ត៌មាន និងព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែបានលើកទឹកចិត្តឱ្យប ន្តមាន «លំហូរព័ ត៌មានដោយសេរី» ដែលរួមទាំងព័ត៌មានគ្រោះ ថ្នាក់ឬអន្តរាយទៀតផង។ វិធីសាស្រ្តបែបនេះ គឺងាកចេញពីគន្ល ងនៃវិធីសាស្រ្តរបស់ លោក António Guterres អគ្គលេខាធិការអង្គការ សហប្រជា ជាតិ ដែលបានព្រមានអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការប្រើប្រាស់សារស្អប់ខ្ពើម។

ទង្វើទាំងអស់នេះគឺជាការវាយប្រហារទៅលើខ្លឹមសារនៃបទដ្ឋាន និងគោលការណ៍សិទ្ធិមនុស្ស។ ហេតុដូចនេះហើយ ក្រុមការងារអង្គការសហប្រជាជាតិ កំពុងបង្កើនយុទ្ធនាការប្រ យុទ្ធប្រឆាំង  នឹងការរីកសាយ នៃព័ត៌មានក្លែងក្លាយ។ មហាសន្និបាតសុខភាពពិភពលោកលើកទី៧៣ កាលពី ខែឧសភា ឆ្នាំ២០២០ បានអនុម័តដោយកុ ងសង់ស៊ីសនូវសេចក្តី សម្រេចចិត្តស្តីពី ការឆ្លើយតប នឹងមេរោគកូវីដ១៩ ដោយអំពាវនាវដល់រដ្ឋជាសមាជិកទាំងអស់ ចាត់វិធានកា រប្រឆាំងនឹង ការក្លែងព័ត៌មាន និងព័ត៌មានមិនពិត។

ការឆ្លើយតបរបស់ប្រទេសកម្ពុជា ចំពោះវិបត្តិសុខភាពនេះ មានគោលបំណងធានាថា ជីវិតដ៏មានតម្លៃមិ នអាចកាត់ថ្លៃបាន ជាពិសេសក្រុមងាយរងគ្រោះបំផុត នឹងមិនត្រូវបានបាត់បង់ដោយសា រមេរោគកូវី ដ១៩ នោះទ្បើយ។ រាល់វិធានការដែ លបានដាក់ចេញកន្លងមក បានគោរពតាមនីតិវិធីត្រឹមត្រូវ និងប្រ កាន់ខ្ជាប់នូវគោលការណ៍នីត្យានុកូលភាព ភាពចាំបាច់ ភាពសមាមាត្រ និងពុំមានការរើសអើង។ នេះបើតាមតំណាងអចិន្រ្តៃយ៍កម្ពុជា។

ប្រទេសកម្ពុជា តែងតែគោរពផ្តល់តម្លៃសេរីភាពនៃការបញ្ចេញមតិ និងសារព័ត៌មានស្របច្បាប់ ហើយយ ល់ដឹងយ៉ាងច្បាស់ថា ពហុយោបល់ រួមទាំងទស្សនៈរិះគន់ គឺមានសារៈសំខាន់ចំពោះដំណើរការ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ខណៈពេលមេរោគកូវីដ១៩ កំពុងកើនទ្បើង រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតបន្ថែមឱ្យ វិទ្យុសំទ្បេងសហរ ដ្ឋអាមេរិកជាខេមរភាសា ចាក់ផ្សាយតាមស្ថានីយ៍ក្នុងស្រុកចំនួន៣ ដែលកម្លាំងផ្សាយគ្រប ដណ្តប់យ៉ាងហោចណា ស់ខេត្ត ចំនួន១៧ ក្នុងចំណោមខេត្ត-រាជធានីទាំង២៥ ស្មើនឹងយ៉ាងហោចណាស់ ៦០% នៃប្រជាជនសរុប។ នៅប្រទេសកម្ពុជា មានអ្នកប្រើប្រាស់ Facebook ចំនួនជាង១០ លាន គណនី ដែលស្មើនឹង ៦៥% នៃចំនួនប្រជាជនសរុប។

Facebook ជាវេទិកាសង្គមដ៏មានឥទ្ធិពលនិងប្រជាប្រិយខ្លាំង សម្រាប់ផ្សព្វផ្សាយព័ត៌មានភ្លាមៗ និងបញ្ចេញម តិជាសាធារណៈដោយសេរី។ អត្រាជ្រៀតចូលរបស់អ៊ីនធឺណែត មានចំនួន៦០% នៅទូទាំងប្រទេស ហើយមិនបា នជួបប្រទះនឹងការកាត់ផ្តាច់ ឬការកម្រិតដែនកំណត់ ដូចដែលអ្នករាយការណ៍ពិសេសបានលើកឡើងដោយមិនត្រឹមត្រូវ នោះទ្បើយ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ បានសង្កត់ធ្ងន់ថា បើនិ យាយពីស្តង់ដារអន្តរជាតិវិញ អ្នករាយការណ៍ពិសេសពុំធ្លាប់ដែ លបានសង្កត់ធ្ងន់ ឱ្យបានគ្រប់គ្រា ន់ទាល់តែសោះថា ការអនុវត្តសិទ្ធិត្រូវភ្ជាប់មកជាមួយនូវករណីយកិច្ច ការទទួលខុសត្រូវពិសេស និងដែនកំណត់ចែងដោយច្បាប់ ដូចបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ជាសា កលស្តីពីសិទ្ធិ មនុស្ស និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ។

ការខកខានមិនបានបញ្ជាក់ឱ្យបានច្បាស់ដោយចេតនាបែបនេះ ធ្វើឱ្យបុគ្គលបំពានច្បាប់កាន់តែគឃ្លើ នក្នុងការកេងចំណេញពីស្ថានភាពដ៏គ្រោះថ្នាក់បែបនេះ សម្រាប់របៀបវារៈលាក់កំបាំងរបស់ពួកគេ។ បើគេចាត់ទុកការអនុវត្តច្បាប់ជាការរឹតត្បិតសេរីភាព នោះគឺជាការបន្ទាបតម្លៃនីតិរដ្ឋ និងគោលការណ៍ អនុវត្តស្មើភាពគ្នាចំពោះពលរដ្ឋទាំងអស់ ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ គោលដៅចុងក្រោយរបស់រាជរដ្ឋាភិបាល គឺការពារពលរដ្ឋគោរពច្បាប់ និងធានាឱ្យបាននូវសណ្តា ប់ធ្នាប់សង្គម ការជឿជាក់ជាសាធារណៈ និងសុខភាពសារធារណៈ សម្រាប់មនុស្សគ្រប់ៗគ្នា។

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា បានបញ្ជាក់ជាថ្មីនូវការបន្តការប្តេជ្ញាចិត្តរ បស់កម្ពុជាចំពោះកាតព្វកិ ច្ចសិទ្ធិមនុស្សអន្តរជាតិ ហើយទទូចឱ្យអ្នករាយការណ៍ពិសេស ប្រកាន់យកតួនាទីប្រកបដោ យការទទួ លខុសត្រូវខ្ពស់ ដែលចូលរួមបន្ថែម មិនមែនកាត់បន្ថយ ប្រសិទ្ធភាពនៃការឆ្លើយតបចំ ពោះការរា តត្បាតជាសាកលនេះ។ វាជាការចាំបាច់ណាស់ដែលអ្នករាយការណ៍ពិសេស មិនត្រូវអនុវត្ត ការងារ សព្រំដែននៃអាណត្តិរបស់ខ្លួន ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិ និងសៀវភៅណែនាំស្តីពី នីតិវិធីពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ